UN និយាយថា ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៨៧៥នាក់ ត្រូវបានសម្លាប់ នៅជិតកន្លែងផ្តល់ជំនួយ នៅហ្កាហ្សា

2025/07/16 10:53:01 pm        57

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានកត់ត្រាការសម្លាប់យ៉ាងហោចណាស់ចំនួន ៨៧៥នាក់ ក្នុងរយៈពេល ៦សប្តាហ៍ ចុងក្រោយនេះ នៅកន្លែងផ្តល់ជំនួយ នៅក្នុងតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងមូលនិធិមនុស្សធម៌ហ្កាហ្សាដែលគាំទ្រដោយអ៊ីស្រាអែល និងក្បួនរថយន្តដែលដំណើរការដោយក្រុមសង្គ្រោះផ្សេងទៀត រួមទាំងអង្គការសហប្រជាជាតិផងដែរ។

ភាគច្រើននៃអ្នកដែលត្រូវបានសម្លាប់ គឺនៅក្នុងបរិវេណនៃទីកន្លែងផ្តល់មូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ខណៈដែលមនុស្ស ២០១នាក់ទៀត ត្រូវបានសម្លាប់ នៅលើផ្លូវនៃក្បួនរថយន្តដឹកជំនួយផ្សេង  ទៀត។

មូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ប្រើប្រាស់ក្រុមហ៊ុនសន្តិសុខ និងដឹកជញ្ជូនឯកជនរបស់សហរដ្ឋអាមេរិក ដើម្បីទទួលបានការផ្គត់ផ្គង់ ទៅកាន់តំបន់ហ្កាហ្សា ដោយភាគច្រើនឆ្លងកាត់ប្រព័ន្ធដឹកនាំដោយអង្គការសហប្រជាជាតិ ដែលអ៊ីស្រាអែលបានចោទប្រកាន់ថា បានអនុញ្ញាតឲ្យក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស លួចដឹកជញ្ជូនជំនួយដែលមានបំណងសម្រាប់ជនស៊ីវិល។ ក្រុមហាម៉ាសបដិសេធការចោទប្រកាន់នេះ។

GHF ដែលបានចាប់ផ្តើមចែកចាយកញ្ចប់អាហារនៅតំបន់ហ្កាហ្សា កាលពីចុងខែឧសភា បន្ទាប់ពីអ៊ីស្រាអែល បានដកការទប់ស្កាត់ជំនួយរយៈពេល ១១សប្តាហ៍កន្លងមក បានប្រាប់សារព័ត៌មានរ៉យទ័រថា ឧប្បត្តិហេតុបែបនេះមិ នបានកើតឡើងនៅលើគេហទំព័ររបស់ខ្លួនទេ ហើយបានចោទប្រកាន់អង្គការសហប្រជាជាតិអំពីព័ត៌មានមិនពិតដែលខ្លួនបដិសេធ។

មូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពីតួលេខចុងក្រោយរបស់អង្គការសហប្រជាជាតិនោះទេ។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm