អនុប្រធានទី២ព្រឹទ្ធសភា៖ ទស្សនវិស័យអាស៊ាន សម្រេចទៅបាន លុះត្រាតែអាស៊ាន​ប្រកាន់​ខ្ជាប់​កិច្ច​សន្ទនា​ផ្អែកលើច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិដោយស្មោះត្រង់ទៅវិញទៅមក

2025/07/16 11:05:21 pm        654

នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា តំណាង​ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន​អញ្ជើញ​ថ្លែង​សុន្ទរកថាបិទ កិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ានលើកទី១៦ (The 16th AIPA Caucus) នៅវិមានរដ្ឋសភា។

ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ ចំពោះលេខាធិការដ្ឋាន AIPA ដែលបានរៀបចំ​កិច្ច​ប្រជុំ​នេះ​ប្រកប​ដោយ​ជោគជ័យ និងស្នើឱ្យមានការពិចារណាបង្កើត វេទិកាអ្នកដឹកនាំសភា AIPA ដើម្បីជា​វេទិកា​ថ្មី​មួយ​ទៀតដល់សភា ក្នុងការជជែក ស្វែងរកដំណោះស្រាយបញ្ហាប្រឈមពិភពលោក ដែលមានរាប់មិនអស់ ។

ឯកឧត្តមបណ្ឌិត បានលើកឡើងពីករណីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយ​បញ្ជាក់​ជូន​គណៈ​ប្រតិភូ​ជា​សមាជិកសភាបរទេសទាំងអស់ថា តំណាងរាស្រ្តកម្ពុជាទាំងអស់ បានគាំទ្រជា​ឯកច្ឆន្ទ​ចំពោះ​ការ​យកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ តាម​គំរូ​សំណុំ​រឿង​សិង្ហ​បុរី​-ម៉ាឡេស៊ី ក្នុងឆ្នាំ២០០៨ និងសំណុំរឿងម៉ាឡេស៊ី-ឥណ្ឌូនេស៊ី ឆ្នាំ១៩៩៨។

បន្ទាប់ពី​ការចរចាអស់២៥ឆ្នាំ គ្មានលទ្ធផលដុំកំភួន និងមានជម្លោះជាបន្តបន្ទាប់។ ឯកឧត្តម បាន​អំពាវ​នាវឱ្យ រដ្ឋាភិបាលថៃពិចារណាដំណោះស្រាយដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ ដើម្បី​បញ្ចៀស​ជម្លោះបន្ថែមទៀតដែលបណ្តាលឱ្យមានអ្នកស្លាប់ និងអ្នករបួសទាំងសងខាង។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានមានប្រសាសន៍បញ្ជាក់ថា “ទស្សនវិស័យតែមួយ អត្ត​សញ្ញាណ​តែមួយ សហគមន៍តែមួយ” សម្រេចទៅបាន លុះត្រាតែ​អាស៊ាន​ប្រកាន់​ខ្ជាប់​នូវ​កិច្ច​សន្ទនា​ផ្អែក​លើ​ច្បាប់​ គោរពច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិ ដោយស្មោះត្រង់ទៅវិញទៅមក៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        425
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        456
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        585

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm