ប្រធានស្តីទីគណបក្ស​ហ៊្វុនស៊ិនប៉ិច ​ស្នើឲ្យមានការរូបរួមគ្នា​ដើម្បីលើក​កម្ពស់​គណបក្សឡើងវិញ

2022/01/07 11:16:12 am        612

ភ្នំពេញ៖ នៅក្នុងពិធីចុះសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្ស នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម កាលពីម្សិលមិញ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើការអំពាវនាវដល់សមាជិក សមាជិកា ព្រឹទ្ធាចារ្យគណបក្សទាំងអស់រួបរួមគ្នាសាមគ្គីគ្នា លើកកម្ពស់គណបក្សឲ្យមានភាពល្អប្រសើឡើងវិញ ដើម្បីឈានឆ្ពោះទៅរកការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកលនាឆ្នាំ២០២២ និង២០២៣ខាងមុខនេះ។

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បានមានបន្ទូលថា បើស្រលាញ់ហ៊្វុនស៊ិនប៉ិច និង ចង់ឲ្យ​គណបក្ស​ដែល​ជា​កេរ្តិ៍មរតក​របស់​សម្តេចតា សម្តេចតាទួត ព្រះបរមរតនកោដ្ឋឲ្យមានភាពល្អប្រសើ ឡើងវិញ​គប្បីបញ្ឈប់ការឈ្លោះគ្នា ញុះញង់​ឲ្យមានការរើសអើង​គ្នាទៅវិញទៅមក ខណៈវប្បធម៌បែបនេះ បាន​កើត​ជាយូរណាស់មកហើយចំពោះគណបក្សមួយនេះ ហើយដោយសារតែការ​លាបពណ៌​គ្នានេះ​ហើយបានធ្វើឲ្យគណបក្សកាន់តែធ្លាក់ប្រជាប្រិយនោះ។

ព្រះអង្គម្ចាស់ បានមានបន្ទូលថា ​តាំងពីដើមមកព្រះអង្គតែងតែឃើញ និង​ឮចំពោះការមិន​ចុះ​សម្រុង​គ្នា​រវាងថ្នាក់​ដឹកនាំ​គណបក្សជាច្រើនលើកច្រើនសារមកហើយ ​ប៉ុន្តែទោះជាយ៉ាងណា​ក៏ដោយព្រះ អង្គបានរំពឹងថា សមាជិក-សមាជិកាទាំងអស់​ នឹងចាប់ផ្តើមចាប់ដៃគ្នា សាមគ្នាឡើងវិញ​ដើម្បី​ភាព​រីកចំរើន របស់គណបក្ស ​និងឈានទៅការចូលរួមបោះឆ្នោតនាពេលខាងមុខនេះ។

នៅក្នុងពិធីសំណេះសំណាលនោះដែរ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ក៏មានការតាំងចិត្ត និងមាន​ជំនឿជឿ​ជាក់ក្នុងការ​ ដឹកនាំរបស់ព្រះអង្គចំពោះ គណបក្សហ៊្វុនស៊ិនប៉ិច ឲ្យមានភាពល្អប្រសើ​ឡើងវិញ​ផងដែរ ​ខណៈនាពេលបច្ចុប្បន្នគណបក្សនេះ​ គណបក្សនេះពុំមានសំឡេងនៅក្នុងរដ្ឋសភា ដូច​ពីអតីតកាលក៏ដោយនោះ។

ព្រះអង្គម្ចាស់ក៏ណែនាំដល់សហជីវិន សហជីវិនី របស់ព្រះអង្គឲ្យមានការខិតខំធ្វើការបំរើប្រជារាស្រ្ត និងប្រទេសជាតិបន្ថែមទៀត ​ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចំរើនបន្ថែមទៀតនោះ៕ អត្ថបទ៖ បានចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        330
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm