ប្រាក់ដុល្លារធ្លាក់ថ្លៃ ខណៈទិន្នន័យតម្លៃអ្នកផលិតរបស់អាមេរិក ស្ថិតក្នុងការតាមដានរបស់វិនិយោគិន

2025/07/17 12:31:44 am        61

តម្លៃប្រាក់ដុល្លារអាមេរិក បានធ្លាក់ចុះ ធៀបនឹងប្រាក់អឺរ៉ូរបស់សហភាពអឺរ៉ុប (EU) និងប្រាក់យ៉េនរបស់ជប៉ុន អំឡុងការជួញដូរ នៅថ្ងៃពុធ (ទី១៦ ខែកក្កដា) នេះ បន្ទាប់ពីបានហក់ឡើងដល់កម្រិតខ្ពស់ជាច្រើនសប្តាហ៍ រហូតដល់មួយថ្ងៃមុននេះ ខណៈទិន្នន័យរបស់សហរដ្ឋអាមេរិក ដែលបានចង្អុលបង្ហាញពីអតិផរណាបង្កឡើងដោយវិធានការពន្ធ កំពុងជំរុញឲ្យវិនិយោគិនកាត់បន្ថយក្ដីរំពឹងរបស់ពួកគេ លើការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាល (Fed)។

ការឡើងថ្លៃតម្លៃទំនិញជាច្រើនមុខ ដូចជាកាហ្វេ ឧបករណ៍សំឡេង និងគ្រឿងសង្ហារិមក្នុងផ្ទះជាដើម បាននាំឲ្យអត្រាអតិផរណាឡើងខ្ពស់ ក្នុងខែមិថុនា ដោយតម្លៃឡើងខ្លាំង សម្រាប់ទំនិញនាំចូលជាច្រើន»។ ឥឡូវនេះ វិនិយោគិនកំពុងរំពឹងថា Fed នឹងការបន្ថយអត្រាការប្រាក់ប្រហែល ០,៤៤ភាគរយ នៅខែធ្នូ ពោលគឺទម្លាក់ចុះបន្តិចពីកម្រិត ០,៥០ភាគរយ កាលពីដើមសប្តាហ៍។

ធៀបនឹងប្រាក់យ៉េន រូបិយប័ណ្ណរបស់អាមេរិក បានធ្លាក់ចុះ ០,១ភាគរយ ដោយ ១ដុល្លារ ដូរបាន ១៤៨,៦៥យ៉េន បន្ទាប់ពីបានហក់ឡើងដល់កម្រិតខ្ពស់បំផុត ៣ខែកន្លះ រហូតដល់តម្លៃ ១៤៩,១៩យ៉េន ក្នុង ១ដុល្លារ។ ចំណែកប្រាក់អឺរ៉ូបានបញ្ចប់ការធ្លាក់ថ្លៃរយៈពេល ៥ថ្ងៃជាប់គ្នា ដោយបានឡើង ០,២០ភាគរយ ពោលគឺ ១,១៦២៥ដុល្លារ ក្នុង ១អឺរ៉ូ។ រីឯប្រាកផោនរបស់អង់គ្លេស បានឡើង ០,១៥ភាគរយ ដោយ ១ផោន ដូរបាន ១,៣៤០៥ដុល្លារ បន្ទាប់ពីបានធ្លាក់ចុះទាបរយៈពេល ៣សប្តាហ៍ រហូតដល់ ១ថ្ងៃមុននេះ។

តែយ៉ាងណាក្ដី ឥឡូវនេះការផ្តោតអារម្មណ៍របស់ទីផ្សារ គឺទៅលើទិន្នន័យតម្លៃអ្នកផលិតរបស់សហរដ្ឋអាមេរិក ដែលនឹងចេញផ្សាយនៅយប់ថ្ងៃនេះ ដោយវានឹងជាព័ត៌មានបន្ថែម ដើម្បីបានដឹងថា តើសម្ពាធតម្លៃពិតជាចាប់ផ្តើមឡើងខ្ពស់ ឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        66
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        62
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm