លោក​ព្រឹទ្ធាចារ្យ ប៉ែន ផាត បើក​សាលា​បាល់ទាត់ «​ពស់​កេងកង​» ដោយ​ផ្ដោត​សំខាន់​លើ ២​ចំណុច​

2022/01/07 06:03:00 pm        286

​បាល់ទាត់៖ លោក​ព្រឹទ្ធាចារ្យ ប៉ែន ផាត បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយបើក​ដំណើរការ​សាលា​បាល់ទាត់ «​ពស់​កេងកង​» ដើម្បីពង្រឹង​មូលដ្ឋានគ្រឹះ​បាល់ទាត់​ដល់​យុវជនតាមរយៈ​ការផ្ដោត​សំខាន់​លើ ២​ចំណុចរួមមាន​វិន័យ និង​ចិ​ត្ដ​សាស្ដ្រ។​ ​បុរស​ត្រូវបាន​ចាត់ទុក​ជា​វីរបុរស​បាល់ទាត់​កម្ពុជា​រូបនេះបាន​បញ្ជាក់ថា បច្ចុប្បន្ន​សាលា​បាល់ទាត់ដែល​ដាក់ឈ្មោះ​រហស្សនាម​របស់​ខ្លួនគឺ «​ពង់​កេងកង​» បាន​នឹង​កំពុង​ទទួល​ពាក្យ​សិស្ស​ចុះឈ្មោះ​ចូលរួម ដោយ​លោក​បើកទទួល​សិស្ស​អាយុ​ចាប់ពី ១០​ឆ្នាំទៅ​អាយុ​ក្រោម ១៨​ឆ្នាំ​ចំនួន ៥០​នាក់​ប៉ុណ្ណោះក្នុងតម្លៃ​ម្នាក់ ២០​ដុល្លារ។​

​ជាមួយ​ការបើក​សាលា​បាល់ទាត់​នេះដែរ លោក​ថា គឺជា​ក្ដី​ស្រ​ម៉ៃ​របស់ខ្លួនបន្ទាប់ពី​លោក​បាន​ចូលនិវត្តន៍ ដោយ​លោក​ចង់​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​ជាតិ តាមរយៈ​បទពិសោធន៍​របស់ខ្លួនដើម្បី​ពង្រឹង​នូវ​មូលដ្ឋានគ្រឹះ និង​បច្ចេកទេស​ហ្វឹកហាត់​បាល់ទាត់ ពិសេស​ផ្ដោតលើ​វិន័យ និង​ចិ​ត្ដ​សាស្ដ្រ ដែលជា​កត្ដា​ដ៏​សំខាន់ក្នុង​បាល់ទាត់ដែល​កីឡាករ​ម្នាក់ៗ​ត្រូវមាន។​ ​លោក​ព្រឹទ្ធាចារ្យ ប៉ែន ផាត បន្ដថា ចំពោះ​សិស្ស​ដែល​ចុះឈ្មោះ​ចូលរួម លោក​ក៏​មិន​ផ្ដោត​សំខាន់​លើ​កាយសម្បទា​នោះដែរ តែ​លោក​ផ្ដោតលើ​ទេពកោសល្យ និង​ឆន្ទៈ​ខិតខំ​ប្រឹង​របស់​ពួកគេ។ លោក​រំពឹងថា ក្រោយ​បើក​ដំណើរការ​សាលា​បាល់ទាត់​នេះ នឹង​ក្លាយជា​ផ្នែក​មួយដើម្បី​លើកស្ទួយ និង​ការអភិវឌ្ឍ​វិស័យ​បាល់ទាត់​កម្ពុ​ជានា​ថ្ងៃ​អនាគត​កាន់តែ​រីកចម្រើន។​

​គួរ​ដឹងថា លោក ប៉ែន ផាត គឺជា​អតីត​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជាក្នុង​ទសវត្សរ៍​ទី ៦០ និង ៧០ ហើយ​លោក​គឺជា​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់ ដែល​ធ្លាប់​ប្រកួត​ជាមួយ​ស្តេច​បាល់ទាត់​ពិភពលោក Pele របស់​ប្រេ​ស៊ី​ល។ ផ្អែកលើ​តិច​និ​ច​លេង​បាល់​ដ៏​ល្អ និង​ពូកែ​បត់បែន​នៅ​លើ​ទីលាន​យ៉ាង​ស្ទាត់ជំនាញ លោក​ក៏​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា «​ពង់​កេងកង​» តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        146
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        157
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm