ការដាក់ចេញក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ជាការឆ្លើយតបនិងចក្ខុវិស័យឆ្នាំ២០៥០

2025/07/17 03:10:48 am        153

ភ្នំពេញ ៖ ការដាក់ចេញក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់កម្ពុជា បានកំពុងអនុវត្តស្រប តាមចក្ខុវិស័យឆ្នាំ២០៥០ ដែលនិងជំរុញដល់ការចូលរួមក្នុងវិស័យវិនិយោគ និងភាពជាសហគ្រិន ដើម្បីគាំទ្រដល់កំណើនប្រកបដោយ បរិយាប័ន្ន និងការអភិវឌ្ឍន៍ជាតិ។

​លោក ទុយ សោភ័ណ្ឌ អ្នកសម្របសម្រួលថ្នាក់ជាតិ របស់ ILO ប្រចាំកម្ពុជា លើកឡើងនៅក្នុងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន នឹងវាយតម្លៃយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ នៅថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២៥ នេះថា សេដ្ឋកិច្ចក្រៅប្រព័ន្ធដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតការងារ បង្កើតប្រាក់ចំណូល និងការកាត់បន្ថយ ភាពក្រីក្រ ជាពិសេសសម្រាប់កម្មករ និងសហគ្រិនដែលប្រតិបត្តិការក្រៅប្រព័ន្ធផ្លូវការ ជាក់ស្តែងប្រមាណជាង ៦០ ភាគរយ នៃចំនួន ប្រជាជនដែលមានការងារធ្វើលើពិភពលោក ទទួលបានជីវភាពរស់នៅ គឺពឹងផ្អែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ខណៈពេលដែលភាពមិន ផ្លូវការប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ ក្នុងនោះសម្រាប់ប្រទេសកម្ពុជា កម្លាំងពលកម្មប្រមាណ ៨៨ ភាគរយ បានប្រឡូកក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ៨៧ ភាគរយ គឺកម្មការនីជាស្ត្រី។

លោក បន្តថា សម្រាប់ការងារខាងលើនេះ បានបង្ហាញនូវវឌ្ឍនភាពប្រកបដោយស្ថិរភាព និងគួរឱ្យសរសើរ ដែលបាននិងកំពុង អនុវត្ត ជាឧទាហរណ៍, ពីឆ្នាំ២០១១ ដល់ ២០២២ អត្រាផ្លូវការ ក្នុងចំណោមសហគ្រាសដែលមាននិយោជិតពី ៥-១០ នាក់ បានកើនឡើងពី ១៤ ភាគរយ ទៅ ៨៣ ភាគរយ, យ៉ាងណាក៏ដោយ ប្រទេសកម្ពុជាប្រឈមមុខនឹងបញ្ហាមួយចំនួន ក្នុងការជំរុញ ការងារ និងការការពារសង្គម សម្រាប់ការផ្លាស់ប្តូរ រួមទាំងឧបសគ្គសារពើពន្ធ ដែលកំណត់សមត្ថភាពវិនិយោគ សេដ្ឋកិច្ចក្រៅផ្លូវការ ដ៏ធំមួយ និងកង្វះកម្លាំងពលកម្មជំនាញ ដែលកំពុងលេចឡើងនៅទូទាំងវិស័យសំខាន់ៗមួយចំនួន។

លោក ទុយ សោភ័ណ្ឌ លើកឡើងបន្តថា តែទោះបីយ៉ាងណា ការអភិវឌ្ឍន៍ក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន នឹងវាយតម្លៃយុទ្ធ សាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ គឺបានធ្វើឡើង ស្របតាមចក្ខុវិស័យដ៏ទូលំទូលាយរបស់កម្ពុជា សម្រាប់ឆ្នាំ២០៥០ ដែលជំរុញការងារសមរម្យ និងយុត្តិធម៌សង្គម។ តាមរយៈនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចូលក្នុងប្រព័ន្ធ ដើម្បីរួមគ្នាជំរុញការវិនិយោគ ភាពជាសហគ្រិន ការអភិវឌ្ឍន៍ជំនាញ និងធ្វើឱ្យជីវភាពរស់នៅប្រកបដោយនិរន្តរភាព ដែលមាន សារៈសំខាន់សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍន៍ជាតិ។ លើសពីនេះ រាជរដ្ឋាភិបាលបានបង្កើតផែនទីបង្ហាញផ្លូវ កម្ពុជា សម្រាប់អ្នកពន្លឿនពិភពលោក លើការងារ និងការការពារសង្គមសម្រាប់ការផ្លាស់ប្តូរ ក្នុងគំនិតផ្តួចផ្តើមជា "ប្រទេសស្វែងរកផ្លូវ" នៅខែកញ្ញា ឆ្នាំ២០២៣ កន្លងមក។

សូមបញ្ជាក់ថា កម្មវិធីពន្លឿនពិភពលោក ស្តីពីការងារ និងការការពារសង្គមសម្រាប់ការផ្លាស់ប្តូរដោយគ្រាន់តែ (GA) គឺជាគំនិតផ្តួច ផ្តើមមួយ ដែលត្រូវបានចាប់ផ្តើមដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងខែកញ្ញា ឆ្នាំ២០២១ ដោយគាំទ្រដល់ប្រទេសនានា ក្នុងការបង្កើតគោលនយោបាយរួមបញ្ចូលគ្នា និងហិរញ្ញប្បទាន ដើម្បីលើកកម្ពស់ការងារសមរម្យ ការការពារសង្គម និងការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព។ ផែនទីបង្ហាញផ្លូវត្រូវបានពិភាក្សា និងគាំទ្រយ៉ាងសកម្មដោយភាគីពាក់ព័ន្ធសំខាន់ៗរួមមាន ក្រសួងរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូសង្គមជាដើម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm