៦ខែ ឆ្នាំ២០២៥នេះ កម្ពុជាទទួលគម្រោងវិនិយោគក្នុងការបើកសហគ្រាសថ្មីមានការកើនឡើងចំនួនជាង៨០០សហគ្រាស

2025/07/17 03:15:53 am        124

គិតក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៥នេះ សហគ្រាស គ្រឹះស្ថានដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានចំនួន ៤៥ ៦៥៦ សហគ្រាស កើនឡើង ៨៥៨សហគ្រាស បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៤ មានចំនួន ៤៤ ៧៩៨ សហគ្រាស។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា ក្នុងចំនួននៃការកើនឡើងរបស់សហគ្រាស គ្រឹះស្ថានជាង៨០០សហគ្រាសនេះ ក្នុងនោះ វិស័យកាត់ដេរ បានកើនពី ១ ៥៦៦ ដល់ចំនួន ១ ៦៨២សហគ្រាស (កើនឡើង ១១៦សហគ្រាស) និងវិស័យក្រៅពីការដេរ កើនឡើងពី ៤៣ ២៣២ ដល់ចំនួន ៤៣ ៩៧៤សហគ្រាស (កើនឡើង ៧៤២សហគ្រាស)។

ឯកឧត្តម អ្នកនាំពាក្យ បានមានប្រសាសន៍បន្តថា កំណើនរោងចក្រ សហគ្រាសទាំងនេះ បានធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែរឹងមាំ និងកាន់តែបោះពួយទៅមុខបន្ថែមទៀត។ ជាមួយគ្នានេះ កំណើនដ៏មោទនភាពរបស់រោងចក្រ សហគ្រាសនៅកម្ពុជា បានធ្វើឱ្យកម្ពុជាមានកំណើនតម្រូវការកម្លាំងពលកម្ម ដែលនៅក្នុងរោងចក្រ សហគ្រាស គឺត្រូវការប្រមាណ ២៥ម៉ឺនកន្លែង ជាពិសេសនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរកំពុងត្រូវការកម្លាំងពលកម្មប្រមាណ ២១ ទៅ ២២ម៉ឺនកន្លែងនៅពេលបច្ចុប្បន្ន ហើយវិស័យឧស្សាហកម្មក៏ត្រូវការ វិស័យទេសចរណ៍ក៏ត្រូវការកម្លាំងពលកម្មបន្ថែមទៀតផងដែរ។ ឯកឧត្តម បានបន្ថែមថា នេះគឺជាកំណើនមួយប្រកបដោយមោទនភាពដែលពលរដ្ឋកម្ពុជាយើងគួរតែមានមោទនភាពជាមួយរាជរដ្ឋាភិបាល ពីព្រោះ ក្នុងខណៈពេលដែលតំបន់ពិភពលោក និងបណ្តាប្រទេសមួយចំនួនកំពុងជាប់ផុងក្នុងបញ្ហាសន្តិសុខ បញ្ហាសង្រ្គាម និងអស្ថិរភាពសេដ្ឋកិច្ចនយោបាយ ប៉ុន្តែកំណើនរបស់កម្ពុជានៅតែបន្តកើនឡើងទៅមុខជាលំដាប់ និងធ្វើឱ្យពលរដ្ឋមានឱកាសការងារកាន់តែច្រើនផងដែរ។

សូមជំរាបជូនបន្ថែមទៀតថា ពាក់ព័ន្ធទៅនឹងរឿងខាងលើនេះដែរ គិតក្នុងរយៈពេល ២២ខែ ចាប់ពីខែសីហា ឆ្នាំ២០២៣ រហូតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា សហគ្រាស គ្រឹះស្ថាននៅកម្ពុជា បានកើនឡើងចំនួន ៥ ៣៥៦សហគ្រាស ពោលគឺកើនពី ៤០ ៣០០ ដល់ ៤៥ ៦៥៦ សហគ្រាស ស្មើនឹងកំណើន ១៣,២៩%។ ក្នុងនោះ៖ វិស័យកាត់ដេរ មានចំនួន ១ ៦៨២សហគ្រាស និងវិស័យក្រៅពីការដេរ មានចំនួន ៤៣ ៩៧៤សហគ្រាស៕

អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm