ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នើឱ្យបង្កើនចំនួនលេខាធិការដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពបង្ក្រាបបទល្មើសគ្រឿងញៀន

2025/07/17 03:27:05 am        186

ភ្នំពេញ ៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រ យុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បា ប់លើកទី១០ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានណែនាំដល់គ្រប់ក្រសួងស្ថាប័នដែលមានភារកិច្ចក្នុងគណៈបញ្ជាការយុទ្ធនាការនេះឱ្យបន្ដយកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបង្ហាញអំពីការទទួលខុសត្រូវចំពោះអ្វីដែលរាជរដ្ឋាភិបាលប្រគល់ជូន។​

ក្នុងកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន បានទទួលយកនូវសំណូមពរ និងឯកភាពចំពោះអ្វីដែលការលើកឡើងរបស់ប្រធានគណៈកម្មការនីមួយៗនៃយុទ្ធនាការនេះ ដែលសុទ្ធតែបង្ហាញអំពីការទទួលខុសត្រូវរបស់ខ្លួនលើអ្វីដែលរាជរដ្ឋាភិបាលប្រគល់ជូន សំដៅរួមគ្នាទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀនកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះឯកឧត្ដមក៏បានណែនាំដល់គណៈកម្មការនីមួយៗឱ្យរៀបចំបង្កើនចំនួនលេខាធិការដ្ឋានរបស់ខ្លួន ដើម្បីសហការដោះស្រាយ និងដាក់ចេញវិធានការជាក់ស្ដែង សំដៅបំពេញការងារដែលខ្លួនទទួលបន្ទុកកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ខណៈកាលពីពេលកន្លងទៅឯកឧត្ដមមើលឃើញថា គណៈកម្មការមួយចំនួនមិនទាន់មានលេខាធិការដ្ឋាននៅឡើយទេ ដូច្នេះជាផលលំបាកនៃការបំពេ ញការងារ។

ឯកឧត្ដមក៏បានក្រើនរំលឹកឲ្យគណៈកម្មការទាំងអស់ ត្រូវរៀបចំកសាងធ្វើផែនការសកម្មភាព ដើម្បីបែ ងចែកការងារអ្វីដែលត្រូវអនុវត្តមុន និងអ្វីដែលត្រូវអនុវត្តក្រោយ ក្នុងនោះត្រូវសហការគ្នារវាងលេខាធិ ការដ្ឋានរបស់គណៈបញ្ជាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលេខាធិការដ្ឋានតាមគណៈកម្មការនីមួយៗ។ លើសពីនេះ ត្រូវរៀបចំកិច្ចប្រជុំជាទៀងទាត់ ដើម្បីតាមដាន និងត្រួតពិនិត្យលទ្ធផលការងារ ព្រមទាំងត្រូវមានរចនាសម្ព័ន្ធច្បាស់លាស់។

របាយការណ៍បូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ បានឲ្យដឹងថា កងកម្លាំងអនុវត្តច្បាប់បានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៥១៨២ ឃាត់ខ្លួន១៣៤៥២នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ១៨៩០គីឡូក្រាម សារធាតុគីមីប្រមាណ ១៩១២៩ គីឡូក្រាម រួមនឹងមធ្យោបាយ សម្ភារៈ វត្ថុតាងមួយចំនួនទៀត៕​ ដោយ៖ បាន ចក់​


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        70
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        163
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm