Philippe Coutinho មាន​ភាគរយ​ត្រលប់​មក Premier League ច្រើន​ក្រោយ​មាន​ក្លិប ៦ ទាក់ទង​

2022/01/07 06:27:20 pm        189

​បាល់ទាត់៖ ​ខ្សែបម្រើ​ប្រយុទ្ធ​ប្រេ​ស៊ី​ល Philippe Coutinho អាច​នឹង​ត្រលប់​មកកាន់​ក្របខណ្ឌ English Premier League វិញ​ឆាប់ៗ​នេះ​បន្ទាប់ពី​មាន​ក្លិប​អង់គ្លេស​ដល់​ទៅ ៦ ធ្វើ​ទំនាក់ទំនង​។ ​​Philippe Coutinho ពិបាក​នឹង​វិល​ទៅ​រក​ទម្រង់​លេង​កំពូល​របស់​ខ្លួន​បាន​នៅ Barcelona តាំងពី​ផ្លាស់​ពី Liverpool កាលពី​ឆ្នាំ​២០១៨ ខែ​មករា​ក្នុង​តម្លៃ ១៤៦​លាន​ផោន ហើយ​មក​ដល់​ពេល​នេះរ​ក​តែ​តំណែង​ច្បាស់លាស់ ១១​នាក់​ដំបូង​មិនបាន​ទៅទៀត​។

​​Aston Villa ដែល​កំពុង​ដឹកនាំ​ដោយ Steven Gerrard កំពុង​ឈានមុខ​គេ​ក្នុង​ការតាមដាន និង​ធ្វើ​ទំនាក់ទំនង​មកកាន់ Barcelona​។ ​កាំភ្លើង​ធំ Arsenal ក៏​ជា​គូប្រជែង​ធំ​ជាមួយនឹង Aston Villa ដែរ​ក្នុង​ការនាំយក​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះបូករួម​ទាំង Newcastle United, Everton, Leicester City និង Tottenham Hotspur ផងដែរ​។​ ​​រំលឹកថា Philippe Coutinho ធ្លាប់មាន​អាជីព​ជោគជ័យ​មួយ​ជាមួយ Liverpool រយៈពេល ៥ឆ្នាំ​ដោយ​គេ​បាន​ស៊ុត​បញ្ចូល​ទី​សរុប ៥៤គ្រាប់ និង​បញ្ជូន ៤១ ក្នុងការ​បង្ហាញខ្លួន​ស​រុ​ប ២០១ប្រកួត​ឱ្យ​ក្លិប​នៅ Merseyside មួយ​នេះ​។ ​​ផ្លាស់​ទៅកាន់ Barcelona ភ្លាម Coutinho មិន​មាន​តំណែង​ច្បាស់លាស់​ឡើយ និង​ត្រូវបាន​ក្លិប​បញ្ចេញ​ឱ្យ Bayern Munich ខ្ចី​នៅ​រដូវ​កាល ២០១៩-២០២០ ឈ្នះ​ជើងឯក Bundesliga, DFB Pokal និង UEFA Champions League៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm