សភាអ៊ុយក្រែនគាំទ្រការបង្កើនជិត ១០ពាន់លានដុល្លារដល់ការចំណាយលើវិស័យការពារជាតិ ខណៈសង្រ្គាមបន្តមាន

2025/07/17 03:46:37 am        123


នៅថ្ងៃពុធ (ទី១៦ ខែកក្កដា) នេះ សភាអ៊ុយក្រែនបានផ្តល់ការអនុម័តដំបូងរបស់ខ្លួន ចំពោះការចំណាយថវិកាបន្ថែមចំនួន ៩,៨ពាន់លានដុល្លារ សម្រាប់កងទ័ព និងវិស័យការពារជាតិ នៅឆ្នាំនេះ ខណៈដែលសង្រ្គាមប្រឆាំងនឹងរុស្ស៊ី បន្តមានដោយគ្មានសញ្ញាដល់ទីបញ្ចប់។

សមាជិកសភា និងក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងថា សភាបានអនុម័តវិសោធនកម្មច្បាប់ថវិកា នៅក្នុងដំណាក់កាលដំបូង ដោយបង្កើនការចំណាយលើវិស័យការពារជាតិឆ្នាំ២០២៥ ចំនួន ៥៣,២ពាន់លានដុល្លារ ជាមួយនឹងចំនួនបន្ថែម ៩,៨ពាន់លានដុល្លារទៀត។

ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «តម្រូវការ ដើម្បីធ្វើវិសោធនកម្មច្បាប់ថវិការដ្ឋឆ្នាំ២០២៥ ត្រូវបានកំណត់ដោយតម្រូវការ ក្នុងការផ្តល់ឲ្យកងកម្លាំងការពារជាតិនូវអាវុធ គ្រាប់រំសេវ និងគ្រឿងយុទ្ធោបករណ៍»។ 

រដ្ឋាភិបាលគ្រោងនឹងបង្កើនមូលនិធិបន្ថែម ដោយការខ្ចីបបន្ថែមទៀតនៅលើទីផ្សារបំណុលក្នុងស្រុក។ ហើយក្រសួងហិរញ្ញវត្ថុ បានបន្ថែមថា ខ្លួនក៏រំពឹងផងដែរថា នឹងប្រមូលបានប្រាក់ចំណូលពន្ធខ្ពស់ បន្ទាប់ពីទីក្រុងគីវ កាលពីឆ្នាំមុន បានសម្រេចបង្កើនប្រភេទពន្ធផ្សេងៗ។

ក្រុមអ្នកវិភាគបានលើកឡើងថា ក្នុងពេលដែលកងកម្លាំងរុស្ស៊ីបន្តការវាយលុក នៅភាគខាងកើតអ៊ុយក្រែន ដោយដណ្ដើមកាន់កាប់ពីភូមិមួយទៅភូមិមួយ ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ហើយការប៉ុនប៉ងចរចាសន្តិភាព មិនទទួលបានលទ្ធផល អ៊ុយក្រែន និងរុស្ស៊ីក៏ត្រូវបានជាប់នៅក្នុងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចផងដែរ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm