Pep Guardiola និង​អ្នកចាត់ការ Burnley, Sean Dyche តេស្ត​វិជ្ជមាន Covid-19

2022/01/07 06:45:08 pm        93

​បាល់ទាត់៖ ​អ្នកចាត់ការ Manchester City, Pep Guardiola និង​អ្នកចាត់ការ Burnley, Sean Dyche នឹង​អវត្តមាន​មិនបាន​ដឹកនាំ​ការប្រកួត FA Cup ជុំ​ទី៣ ចុង​សប្តាហ៍​នេះ​បន្ទាប់ពី​អ្នក​ទាំងពីរ​តេស្ត​វិជ្ជមាន Covid-19​។ ​​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ Pep Guardiola និង​ជំនួយការ​របស់លោក Juanma Lillo ត្រូវ​រកឃើញថា​ឆ្លង​មេរោគ Covid-19 នេះ​កាលពី​ថ្ងៃ​អង្គារ​។

​​អ្នក​ទាំងពីរ​ស្ថិតក្នុង​ចំណោម​មនុស្ស ២១នាក់​ទៀត​នៅក្នុង​ក្លិប Manchester City ដែល​ត្រូវ​នៅ​ដាច់ដោយឡែកមុន​ការប្រកួត​ទល់នឹង Swindon Town យប់​ថ្ងៃ​សុក្រ​នេះ ហើយ​ក្នុងចំនោម ២១នាក់​នោះ​ក៏មាន​កីឡាករ​ចំនួន ៧នាក់​ផងដែរ​។​ ​​ចំណែក​លោក Sean Dyche ក៏​នឹង​អវត្តមាន​ពី Burnley ដែរ​នៅពេល​ជួប Huddersfield Town ជុំ​ទី៣ FA Cup តែ​មិនមាន​របាយការណ៍​ពី​ការឆ្លង​បន្ថែម​ទៀតឡើយ​នៅក្នុង​ក្លិប​។ ​ទាំង Burnley និង Manchester City មិនបាន​ផ្តល់​ការចង្អុលបង្ហាញ​ណាមួយ​ថា ​ការប្រកួត FA Cup របស់​ពួកគេ​អាច​នឹង​ឈានដល់​ការលើក​ពេល​ប្រកួត​នៅឡើយ​ទេ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm