ការស្ទង់មតិ៖ អត្រាគាំទ្ររបស់លោក Trump លើអន្តោប្រវេសន៍ ធ្លាក់ដល់កម្រិតទាបបំផុតនៃអាណត្តិថ្មីនេះ

2025/07/17 04:16:44 pm        247

ការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos ដែលបិទកាលពីថ្ងៃពុធ (១៦ កក្កដា) បានរកឃើញថា អត្រាគាំទ្រពីសាធារណជនអាមេរិក លើលោកប្រធានាធិបតី Donald Trump ទៅលើបញ្ហាអន្តោប្រវេសន៍ បានធ្លាក់ចុះយ៉ាងគំហុកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះមកនៅត្រឹម ៤១% ដែលជាកម្រិតទាបបំផុតចាប់តាំងពីការវិលត្រឡប់របស់លោកទៅកាន់សេតវិមានក្នុងអាណត្តិទី២ ខណៈប្រជាជនអាមេរិក មិនពេញចិត្តយុទ្ធសាស្ត្រប្រើដៃធ្ងន់របស់លោកលើជនអន្តោប្រវេសន៍នោះទេ។

តួលេខដូចគ្នានៃអ្នកឆ្លើយតបក្នុងការស្ទង់មតិរយៈពេលពីរថ្ងៃ -ពោលគឺ ៤១% ដដែលនេះ- បានបង្ហាញការយល់ស្របលើកិច្ចការជារួមរបស់លោក Trump ក្នុងឋានៈជាប្រធានាធិបតី ដោយត្រូវគ្នានឹងការស្ទង់មតិថ្ងៃទី២១-២៣ ខែមិថុនា ដែលក៏ជាកម្រិតទាបបំផុតនៃអាណត្តិទីពីររបស់លោករហូតមកដល់ពេលនេះ។ នៅក្នុងការស្ទង់មតិខែមិថុនានោះ អត្រាគាំទ្ររបស់លោក Trump លើអន្តោប្រវេសន៍ ធ្លាប់ឈរនៅកម្រិត ៤៣%។

ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះ បានបញ្ជាឱ្យមានយុទ្ធនាការទូទាំងប្រទេសដើម្បីចាប់ខ្លួនជនអន្តោប្រវេសន៍ដែលរស់នៅសហរដ្ឋអាមេរិកដោយខុសច្បាប់ ហើយបានប្តេជ្ញានិរទេសមនុស្សរាប់លាននាក់ ដោយអនុវត្តការឆ្មក់បង្រ្កាបនៅកន្លែងធ្វើការ រួមទាំងកសិដ្ឋាន ដែលធ្លាប់ត្រូវលើកលែងយ៉ាងច្រើនអំឡុងពេលអាណត្តិដំបូងរបស់លោក។ ការឆ្មក់បង្រ្កាបមិនបន្ធូរដៃទាំងនោះបានបង្កឱ្យមានបណ្តឹងរាប់សិបករណី និងភាពចម្រូងចម្រាសយ៉ាងច្រើន។

មានតែអ្នកឆ្លើយតបការស្ទង់មតិ ២៨% ប៉ុណ្ណោះបាននិយាយថា ពួកគេយល់ស្របជាមួយនឹងឃ្លាថា "ការចាប់ខ្លួនជនអន្តោប្រវេសន៍នៅកន្លែងធ្វើការគឺល្អសម្រាប់ប្រទេស" បើធៀបនឹងអត្រា ៥៤% ដែលមិនយល់ស្រប។ សមាជិកបក្សសាធារណរដ្ឋបានខ្វែងគំនិតយ៉ាងជូរចត់លើរឿងនេះ ដោយមានអត្រា ៥៦% គាំទ្រការឆ្មក់បង្រ្កាបនៅកន្លែងធ្វើការ ហើយ ២៤% ជំទាស់ និងប្រហែលជា ២០% មិនប្រាកដចិត្ត។ ដោយឡែកខាងសមាជិកបក្សប្រជាធិបតេយ្យវិញគឺមិនយល់ស្របយ៉ាងច្រើនលើសលប់៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        5
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        10
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm