ពោធិ៍សាត់ក្លាយជាខេត្តទី២៣ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)ទាំងស្រុង

2025/07/17 04:21:47 pm        406

រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូរ បានរៀបចំ​«​សិក្ខា​សាលា​ឆ្លុះ​បញ្ចាំង​ស្តីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខេត្ត​ពោធិ៍សាត់​» ។ សិក្ខាសាលារៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតី​ភាពឯកឧត្តម យឹម ជុង រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ និង លោក លឹម សុខតូ អភិបាល​រងខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាន​នាយកដ្ឋានថែទាំសុខភាពជនបទ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្រុម​ការងារចុះផ្ទៀងផ្ទាត់ODFនៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងអង្គការដៃគូរ មន្ទីរអង្គភាព-ជុំវិញ​ខេត្ត និងអាជ្ញាធរក្រុងស្រុកទាំង៧ ។

 

ខេត្តពោធិ៍សាត់ មានក្រុងចំនួន១ ស្រុកចំនួន៦ សង្កាត់មាន៧ និងឃុំចំនួន៤២ និង​ភូមិ​ចំនួន​៥២៧​។ យោងតាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្តីពីការទទួលបានជ័យលាភី ODF ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក និងការចុះពិនិត្យផ្ទៀងផ្ទាត់ ODF ដោយក្រុម​ការងារ​នៃ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ គឺភូមិចំនួន៥២៧ ឃុំចំនួន៤២ សង្កាត់០៧ ក្រុងចំនួន០១ ស្រុកចំនួន០៦ បាន​បញ្ចប់​ការ​បន្ទោបង់ពាសវាលពាសកាល ODFទាំងស្រុង តាមរយៈ​ការ​វិនិច្ឆ័យ​ពី​ភាព​ត្រឹម​ត្រូវ​ស្រប​តាម​គោល​ការណ៍ណែនាំ និងលក្ខណៈបច្ចេកទេស នាំឲ្យខេត្តពោធិ៍សាត់ក្លាយជាខេត្តទី២៣ ដែល​នឹង​ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ទាំងស្រុង ដោយ​គ្រោង​នឹង​រៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការនាចុងខែកក្កដាឆ្នាំ២០២៥ខាងមុខនេះ។

 

លោក លឹម សុខតូ អភិបាលរងខេត្ត បានលើកឡើងថា លទ្ធផលសម្រេចបានពេលនេះ បង្ហាញ​កាន់​តែ​ច្បាស់​ពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ដែលមាន ឯកឧត្តម ឆាយ ឫទ្ធិសែន ជារដ្ឋមន្ត្រី ដើម្បីសម្រេចឱ្យបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល បានកំណត់ថា “ត្រឹមឆ្នាំ២០៣០ ប្រជាពលរដ្ឋគ្រប់រូប នៅសហគមន៍ជនបទ ត្រូវមាន សេវាផ្គត់ផ្គង់ទឹក ស្អាត និង​អនាម័យ​គ្រប់​គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”។ លោក លឹម សុខតូ បានវាយតម្លៃខ្ពស់ ចំពោះក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក និង អនាម័យ​ជន​បទ (PWG) លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងថ្នាក់ដឹកនាំ​មន្ត្រី​រាជ​ការ​មន្ទីរ អភិវឌ្ឍន៍ជនបទ រដ្ឋបាលក្រុង-ស្រុក ឃុំ/សង្កាត់ មេភូមិ ជនបង្គោលអនាម័យភូមិ-ឃុំ បង​ប្អូន​ប្រជា​ពលរដ្ឋ សប្បុរសសជន និងអង្គការដៃគូដែលបានខិតខំប្រឹង ប្រែងយក​ចិត្ត​ទុក​ដាក់​ចូល​រួម​សហការ ឧបត្ថម្ភគាំទ្រ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើឱ្យខេត្តពោធិ៍សាត់ សម្រេច​បាន​ការបញ្ចប់បន្ទោបង់ពាសវាលពាសកាល ប្រកបដោយជោគជ័យ ។ លោកអភិបាលរងខេត្ត ក៏​បាន​ជំរុញ​ឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តសហការគ្នាលើការងារអនាម័យជនបទ និង ODF ដើម្បី​ធ្វើយ៉ាងណាឲ្យខេត្តពោធិ៍សាត់ក្លាយជាខេត្ត ODF Plush នៅឆ្នាំ២០២៧ ។

មានប្រសាសន៍បិទសិក្ខាសាលានេះ ឯកឧត្តម យឹម ជុង បានលើកឡើងថា សមិទ្ធផលនៃការ បញ្ចប់​ការបន្ទោរបង់ពាសវាលពាសកាលODF នៅខេត្តពោធិ៍សាត់នាពេលនេះ ពិតជាបាន​ចូល​រួម​ចំណែក​យ៉ាងធំធេង ក្នុងការអភិវឌ្ឍជាតិ ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្ត បានបង្កើនលទ្ធភាព ក្នុង​ការទទួលបាននូវប្រាក់ចំណូល មានសុខុមាលភាពល្អ ជីវភាពសមរម្យ អនាម័យបរិស្ថានស្អាត ដែល​ជា​ភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋ។ ព្រោះថាបើការរស់នៅមិនមានអនាម័យ មិន​មាន​ទឹក​ស្អាតប្រើប្រាស់ ជាប្រភពនាំឱ្យកើតជំងឺឆ្លង ដែលជាហេតុនាំឱ្យប៉ះពាល់ដល់សុខភាព ទាំង​រូបរាងកាយ និងសតិបញ្ញាស្មារតី ជាពិសេសធ្វើឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងសង្គម​ជាតិ​ផង​ដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់រដ្ឋបាលខេត្តពោធិ៍សាត់ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមសហការគ្នា ខិតខំប្រឹងប្រែង ប្តេជ្ញាចិត្ត រួ​ម​គំនិត​គ្នា​ធ្វើ ដើម្បីទទួលបាននូវជោគជ័យ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF នាពេលនេះ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm