មន្ត្រីជាន់ខ្ពស់៖ កិច្ចព្រមព្រៀងហ្កាហ្សា ទំនងជិតសម្រេចបានហើយខណៈអ៊ីស្រាអែលនឹងកែប្រែការទាមទារដកកម្លាំង

2025/07/17 04:23:58 pm        313

មន្ត្រីជាន់ខ្ពស់មួយរូបរបស់អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា កិច្ចព្រមព្រៀងចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ទំនងជិតសម្រេចបានហើយ ខណៈប្រភពពីរដែលពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលបានប្រាប់សារព័ត៌មាន The Times of Israel ថា ឱកាសឈានដល់កិច្ចព្រមព្រៀងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានបើកបន្ទាប់ពីក្រុងហ្សេរុយសាឡឹមបានយល់ព្រមកាត់បន្ថយវត្តមានកម្លាំងរបស់ខ្លួនក្នុងតំបន់ហ្កាហ្សា អំឡុងពេលបទឈប់បាញ់រយៈពេល ៦០ ថ្ងៃដែលកំពុងពិភាក្សា។    

 

មន្ត្រីអ៊ីស្រាអែល បាននិយាយក្នុងសន្និសីទខ្លីមួយជាមួយអ្នកសារព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះថា ខ្ញុំជឿថាកិច្ចព្រមព្រៀងមួយគឺអាចសម្រេចបាន វាមិនសាមញ្ញទេ។ ការចរចាជាមួយក្រុមហាម៉ាសមិនងាយស្រួល ឬប្រើពេលខ្លីនោះទេ ហើយខ្ញុំមិនអាចកំណត់ពេលវេលាបានទេ។

ការអត្ថាធិប្បាយរបស់មន្ត្រីអ៊ីស្រាអែលរូបនោះ បានបង្ហាញពីវិធានការសុទិដ្ឋិនិយម ស្របពេលមានការជំរុញថ្មីសម្រាប់បទឈប់បាញ់នៅហ្កាហ្សា ដែលនឹងមើលឃើញការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងអ៊ីស្រាអែលប្រហែលពាក់កណ្តាល។ ប្រធានាធិបតីអាមេរិក លោក Donald Trump ធ្វើជាម្ចាស់ផ្ទះ និងទទួលទានអាហារពេលល្ងាចកាលពីថ្ងៃពុធ ជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសកាតា ជាទីដែលការចរចាកំពុងត្រូវបានធ្វើឡើង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចព្រមព្រៀងមួយ។

ប៉ុន្មានម៉ោងមុនអាហារពេលល្ងាច លោក Trump បានប្រកាសក្នុងព្រឹត្តិការណ៍សេតវិមានថា "យើងមានព័ត៌មានល្អអំពីហ្កាហ្សា" ដោយពុំបានបញ្ជាក់លម្អិតបន្ថែម។ បេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះផងដែរ បានប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សានៅទីក្រុង Doha កំពុងដំណើរការយ៉ាងល្អ។នៅសប្ដាហ៍នេះនេះដែរ លោក Trump បាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់អាចនឹងឈានដល់នៅសប្ដាហ៍នេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        66
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        57
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm