ត្រឹមពាក់កណ្ដាលខែកក្កដានេះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះតាមថ្នាលឌីជីថលកើនដល់ជាង ១១៩ ពាន់នាក់

2025/07/17 05:41:13 pm        472

គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ គណៈកម្មាធិការ​សម្រប​សម្រួល​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទទួល​បាន​ការចុះ ឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល មានចំនួនជាង ១១៩ ពាន់នាក់ ដែលនេះជាវឌ្ឍនភាពសំខាន់មួយ នៅក្នុងកិច្ចខិត ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ជា​ប្រធាន​គណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកឡើង​នៅ​ក្នុង​កម្ម​វិធី​ដាក់​ឱ្យ​ប្រើ​ប្រាស់ជាផ្លូវការ ក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន និង វាយតម្លៃយុទ្ធសាស្ត្រជាតិ ស្ដីពី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ នៅថ្ងៃទី១៦ ខែកក្កដា ម្សិលមិញនេះថា ការ​ដាក់​ឱ្យដំណើរប្រព័ន្ធចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាន​ដាក់​ឱ្យ​ដំណើរ​នៅ​ខែធ្នូ ឆ្នាំ២០២៤ កន្លងមក។

ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានរៀបចំ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​និង​តម្រូវ​ការ​ចំពោះ​មុខ ក្នុងការបង្កើតមូលដ្ឋាន ទិន្នន័យ ដោយបាន​អនុញ្ញាត​អ្នក​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ចុះ​ឈ្មោះ​ដ៏​ងាយ​ស្រួល គ្មានចំណាយ និងតាមគោលការណ៍ស្ម័គ្រចិត្ត ដើម្បីទទួល បានអត្តសញ្ញាណ និង​ស្នើសុំអត្ថប្រយោជ៍នានា ហើយប្រព័ន្ធនេះគឺជាជម្រើសដ៏សមស្រប ចំណេញពេលវេលា និង​ទាន់​សភាពការណ៍សម្រាប់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ឯកឧត្តម បន្តថា បច្ចុប្បន្នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចុះឈ្មោះលើ​ថ្នាល​ឌីជីថល​របស់​រាជ​រដ្ឋាភិបាល តាមរយៈកម្មវិធីទូរសព្ទ ដៃ វិបផតថល និងសាខាធនាគារដៃគូនៅទូទាំងប្រទេស, ជាក់​ស្តែង​នា​ពេលនេះ ធនាគារដៃគូដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចទទួល សេវាចុះ​ឈ្មោះ​បាន​កើន​ឡើង​ដល់​៨​រួមមាន៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា, ធនាគារ ARDB, ធនាគារ វីង, ធនាគារ ABA,ធនាគារអេស៊ីលីដា, ធនាគារវឌ្ឍនៈ, ធនាគារកាណាឌីយ៉ា, និងធនាគារ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស ក្នុងនោះគិតត្រឹមថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២៥ ថ្នាលឌីជីថល​បាន​ទទួល​សំណើ​ចុះ​ឈ្មោះ​ចំ​នួនជាង ១១៩ ពាន់នាក់ ដែលជាវឌ្ឍនភាពសំខាន់មួយ នៅក្នុងកិច្ចខិត ខំប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុងការទទួលស្គាល់ និងពង្រីកសក្តានុពលនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួង លើកឡើងបន្ថែមថា ជុំវិញថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ ទៅថ្ងៃអនាគត គណៈកម្មាធិការចង់ឱ្យវាមានសមត្ថភាពមួយ លើការ​ចែក​រំលែក​ទិន្នន័យ​ទៅ​វិញ ​ដើម្បីយកទិន្នន័យដែលបានរក្សាទុក ទៅចែករំលែក ទាំងអស់វិញ ក្នុងនោះបង​ប្អូន​ប្រជា​ពលរដ្ឋ​ក៏​អាមើលឃើញទិន្នន័យ និងអាចទាញអត្ថប្រយោជន៍ពីអ្វីដែលមាន យក​ទៅ​ប្រើ​ប្រាស់​តាម ​តម្រូវការ ចំណែកអាជ្ញាធរ ក៏អាចទាញយកទិន្ន័យបានផងដែរ ដើម្បី​ទទួល​នូវ​ព័ត៌មាន​អ្នក​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធក្នុងមូលដ្ឋានរបស់ខ្លួន។

ក្រៅពីគោលការណ៍ខាងលើ, គណៈកម្មាធិការកំពុងបន្ត​បើក​យុទ្ធនាការ​ចុះ​ឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាននិងកំពុងអនុវត្តការងារ នេះ ទាំងការផ្សព្វផ្សាយ ការបញ្ជ្រាបការ​យល់​ដឹង​អំពី​អត្ថ​ប្រយោជន៍​នៃ​ការុះឈ្មោះ របៀបចុះឈ្មោះជូនដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ​នៅ​ទូទាំង​ប្រទេស​ ក្នុងនោះយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានរៀបចំជាបន្តបន្ទាប់ ដោយ​បញ្ចប់​នូវ​ជុំទី១ ដែលបានចុះផ្សព្វផ្សាយចំនួន៥លើរួចហើយ ដែលមានអ្នកចូលរួមប្រមាណាង ១៤ ពាន់នាក់៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm