[UPDATE] រដ្ឋាភិបាលស៊ីរី និងមេដឹកនាំជនជាតិភាគតិច ឌ្រូស ប្រកាសបទឈប់បាញ់ថ្មី ខណៈអ៊ីស្រាអែលនៅតែបន្តការវាយប្រហារ

2025/07/17 06:01:34 pm        385

ក្រុមមន្ត្រីរដ្ឋាភិបាលស៊ីរី និងមេដឹកនាំក្នុងក្រុមជនជាតិភាគតិច ឌ្រូស (Druze) បានប្រកាសបទឈប់បាញ់ជាថ្មីកាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីការប៉ះទង្គិចគ្នាជាច្រើនថ្ងៃដែលបានគំរាមកំហែងដើម្បីដោះស្រាយការផ្ទេរអំណាចនយោបាយក្រោយសង្គ្រាមរបស់ប្រទេសនេះ និងទាក់ទាញអន្តរាគមន៍យោធាពីប្រទេសជិតខាងដ៏មានឥទ្ធិពលរបស់អ៊ីស្រាអែល។  

ក្បួនរថយន្តរបស់កងកម្លាំងរដ្ឋាភិបាលបានចាប់ផ្តើមដកខ្លួនចេញពីទីក្រុង Sweida ប៉ុន្តែគេមិនច្បាស់ភ្លាមៗថាតើកិច្ចព្រមព្រៀងដែលត្រូវបានប្រកាសដោយក្រសួងមហាផ្ទៃរបស់ប្រទេសស៊ីរី និងនៅក្នុងសារជាវីដេអូដោយមេដឹកនាំជនជាតិភាគតិចឌ្រូស នឹងធ្វើឡើងឬយ៉ាងណានោះទេ។ បទឈប់បាញ់មុនដែលបានប្រកាសកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានដួលរលំយ៉ាងឆាប់រហ័ស ហើយមេដឹកនាំជនជាតិភាគតិចឌ្រូស ដ៏លេចធ្លោម្នាក់គឺលោក Sheikh Hikmat Al-Hijri បានបដិសេធកិច្ចព្រមព្រៀងថ្មី។ការវាយប្រហាររបស់អ៊ីស្រាអែល បានបន្តបន្ទាប់ពីការប្រកាសបទឈប់បាញ់។

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសដ៏កម្រលើក្រសួងការពារជាតិនៅកណ្តាលរដ្ឋធានីដាម៉ាស ជាការកើនឡើងក្នុងយុទ្ធនាការដែលខ្លួននិយាយថាមានគោលបំណងការពារក្រុមបងប្អូនជនជាតិភាគតិច ឌ្រូស និងរុញពួកសកម្មប្រយុទ្ធអ៊ីស្លាមចេញពីព្រំដែនរបស់ខ្លួន។ ជនជាតិភាគតិចឌ្រូស Druze បង្កើតជាសហគមន៍ដ៏ច្រើនក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជានៅក្នុងប្រទេសស៊ីរី ហើយត្រូវបានគេមើលឃើញថាជាជនជាតិភាគតិចដ៏ស្មោះត្រង់ ដែលតែងតែបម្រើក្នុងជួរយោធា។    

ការកើនឡើងក្នុងប្រទេសស៊ីរីបានចាប់ផ្តើមជាមួយនឹងការចាប់ពង្រត់សងសឹកគ្នាទៅវិញទៅមក និងការវាយប្រហាររវាងកុលសម្ព័ន្ធ បេដូអ៊ីន កាន់សាសនាអ៊ីស្លាមនិកាយស៊ុននី (Sunni Bedouin) ក្នុងតំបន់ និងក្រុមប្រដាប់អាវុធឌ្រូសក្នុងខេត្ត Sweida ភាគខាងត្បូង។ កងកម្លាំងរដ្ឋាភិបាលដែលបានធ្វើអន្តរាគមន៍ដើម្បីស្តារសណ្តាប់ធ្នាប់បានប៉ះទង្គិចជាមួយកងជីវពលឌ្រូស ប៉ុន្តែក្នុងករណីខ្លះ បានវាយប្រហារជនស៊ីវិលផងដែរ ។មនុស្សជាង ៣០០នាក់ត្រូវបានគេរាយការណ៍ថាត្រូវបានសម្លាប់ក្នុងទីក្រុង Suweida ចាប់តាំងពីថ្ងៃអាទិត្យ នៅពេលការប៉ះទង្គិចគ្នារវាងកងជីវពលភាគតិច ឌ្រូស និងកុលសម្ព័ន្ធបេដូអ៊ីន(Bedouin) បានផ្ទុះឡើង៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm