រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន៖ ក្រុងគីវ ត្រៀមខ្លួនរួចរាល់សម្រាប់ការចរចាបន្ថែមទៀតជាមួយក្រុងមូស្គូ ដោយពុំផ្ដល់កាលបរិច្ឆេទ

2025/07/17 06:10:26 pm        273

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយកាលពីថ្ងៃពុធ១៦ ខែកក្កដាសប្ដាហ៍នេះថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពបន្ថែមទៀតជាមួយរុស្ស៊ី ប៉ុន្តែពុំបានផ្តល់កាលបរិច្ឆេទជាក់លាក់ណាមួយឡើយ។ លោក Sybiha បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ទីក្រុងគីវ (Kyiv) សម្រាប់ជំនួបរវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ដោយនិយាយថា នឹងជាជំហានដ៏មានប្រសិទ្ធភាពបំផុតក្នុងការជួយយល់ព្រមលើបទឈប់បាញ់។  

លោកបាននិយាយអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងឡាប្ល៊ីន(Lublin) ក្នុងប្រទេសប៉ូឡូញថា យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាបែបនេះក្នុងទម្រង់ណាមួយ គ្រប់ភូមិសាស្ត្រ។

រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក កេសទូទីស ប៊ើឌ្រីស (Kestutis Budrys) បានសង្កត់ធ្ងន់ថា អ៊ុយក្រែនបានយល់ព្រមរួចហើយចំពោះបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌកាលពីបួនខែមុន ដោយបញ្ជាក់ថា មិនមែននៅខាងអ៊ុយក្រែនទេ គឺនៅខាងរុស្ស៊ី។

ក្រុមមន្ត្រីបានសម្តែងក្តីសង្ឃឹមសម្រាប់ការអនុវត្តទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ដោយលោក ប៊ើឌ្រីស បាននិយាយថា ពួកគេនឹងបន្តសម្របសម្រួលជាមួយដៃគូរបស់ខ្លួននៅសហរដ្ឋអាមេរិក ហើយចាប់ផ្តើមធ្វើការលើកញ្ចប់ទណ្ឌកម្មបន្ទាប់។ 

រុស្ស៊ីបានបង្កើនការវាយប្រហារលើទីក្រុងនានានៅទូទាំងប្រទេសអ៊ុយក្រែនក្នុងរដូវក្តៅនេះ ដោយបានបញ្ជូនយានដ្រូនជាច្រើនរយគ្រឿង អមដោយមីស៊ីលផ្លោង។ កងកម្លាំងអាកាសអ៊ុយក្រែនបាននិយាយថា វិមានក្រឹមឡាំងបានប្រើយានដ្រូន រយៈចម្ងាយឆ្ងាយ៤០០គ្រឿង និងបាញ់មីស៊ីលមួយគ្រាប់កាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ ។ការវាយប្រហារជាបន្តបន្ទាប់ត្រូវបានធ្វើឡើងទន្ទឹមនឹងលោក Trump ក្នុងសប្ដាហ៍នេះបានកំណត់ពេលវេលា៥០ថ្ងៃឲ្យរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន និងការបន្តសម្រេចចិត្តរបស់លោកក្នុងការអនុម័តអាវុធបន្ថែមទៀតសម្រាប់អ៊ុយក្រែន រួមទាំងប្រព័ន្ធការពារដែនអាកាសផងដែរ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm