កោះតៃវ៉ាន់ ហ្វឹកហ្វឺនលំហាត់សមការពារស៊ីវិលទ្រង់ទ្រាយធំ ខណៈសមយុទ្ធប្រចាំឆ្នាំជិតបញ្ចប់

2025/07/17 06:33:39 pm        304

កោះតៃវ៉ាន់ ត្រៀមបន្តធ្វើសមយុទ្ធការពារស៊ីវិលដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ (១៧ កក្កដា) នេះ ដើម្បីទប់ទល់នឹងសម្ពាធពីប្រទេសចិន ជាផ្នែកមួយនៃសមយុទ្ធប្រចាំឆ្នាំដែលជិតបញ្ចប់។ ស៊ីរ៉ែនវាយឆ្មក់តាមអាកាសនឹងបន្លឺឡើងពាសពេញតំបន់ទីប្រជុំជន ហើយនៅតំបន់ខ្លះអ្នកស្រុកតម្រូវឱ្យជ្រកកោនក្នុងផ្ទះ ខណៈចរាចរណ៍ត្រូវផ្អាក ហើយទីក្រុងតៃប៉ិក៏នឹងធ្វើសមយុទ្ធជម្លៀស និងហាត់សមព្រឹត្តិការណ៍មានអ្នកស្លាប់ និងរបួសយ៉ាងច្រើនផងដែរ។

ការហ្វឹកហ្វឺននេះធ្វើឡើងផ្សារភ្ជាប់នឹងហ្គេមសង្គ្រាម Han Kuang ប្រចាំឆ្នាំដ៏ធំបំផុតមិនធ្លាប់មានរបស់កោះតៃវ៉ាន់ រយៈពេល ១០ថ្ងៃ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៨ កក្កដា ស្អែកនេះ ខណៈដែលកោះស្វ័យគ្រប់គ្រងមួយនេះបង្កើនការការពាររបស់ខ្លួន។ ប្រទេសចិន បានអះអាងសិទ្ធិលើកោះតៃវ៉ាន់ ថាជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយមិនច្រានចោលការប្រើកម្លាំងដើម្បី "បង្រួបបង្រួម" តំបន់នេះទេ។

ខណៈដែលសមយុទ្ធ Han Kuang មុនៗក៏មានសមាសធាតុការពារស៊ីវិលផងដែរ អាជ្ញាធរតៃវ៉ាន់នៅឆ្នាំនេះ បានបញ្ចូលលំហាត់សមស៊ីវិលនេះក្នុងសមយុទ្ធតែមួយឈ្មោះថា "ភាពធន់របស់ទីក្រុង" (Urban Resilience) នៅទូទាំងកោះ ដែលចាប់ផ្តើមតាំងតែពីថ្ងៃអង្គារមក និងបញ្ចប់នៅថ្ងៃសុក្រស្អែកនេះ។

អ្នករស់នៅក្នុងតំបន់នីមួយៗដែលបានកំណត់ធ្វើសមយុទ្ធ ត្រូវតែស្នាក់នៅក្នុងផ្ទះ បើពុំនោះទេនឹងត្រូវផាកពិន័យ ហើយហាងអាជីវកម្ម និងភោជនីយដ្ឋានទាំងអស់ត្រូវតែផ្អាកប្រតិបត្តិការ។ ចរាចរណ៍ផ្លូវគោកក៏ត្រូវផ្អាកផងដែរ ដោយអ្នកបើកបរតម្រូវឱ្យឈប់បើកបរយានជំនិះរបស់ពួកគេភ្លាមៗក្នុងអំឡុងពេលសមយុទ្ធនោះ៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm