អភិបាលខេត្ត​កំពង់ចាម​ ស្នើ​ដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយពីបញ្ហា​ទឹកជំនន់ទន្លេមេគង្គ

2025/07/17 06:59:42 pm        209

​អភិបាលខេត្ត​កំពង់ចាម បាន​ស្នើ​ដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះ​ទឹកជំនន់ទន្លេមេគង្គ។

អភិបាលខេត្ត​កំពង់ចាម កត់​សម្គាល់ថា ក្នុងឆ្នាំ២០២៥នេះ ទឹកទន្លេមេគង្គបានហក់ឡើងយ៉ាងគំហុកខ្ពស់ជាងឆ្នាំមុន។​ ក្នុងកិច្ចប្រជុំ​វាយតម្លៃលទ្ធផលការងារការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាពប្រចាំឆមាសទី១​ និងលើកទិសដៅអនុវត្តបន្ត​ នៅថ្ងៃទី​១៦ កក្កដានេះ​ ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​លើកឡើងពីការ​ត្រៀម​បង្ការ​គ្រោះទឹក​ជំនន់ទន្លេមេគង្គ។

អភិបាលខេត្តកំពង់ចាម រំឭកថា នៅរដូវ​វស្សា ខេត្តកំពង់ចាម ដែល​ស្ថិតនៅជាប់ដងទន្លេមេគង្គ តែ​ង​រង​គ្រោះ​ដោយសារទឹកជំនន់ទន្លេមេគង្គ។​ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ។ ឯកឧត្តម​ អ៊ុន ចាន់ដា បានបញ្ជាឱ្យ​សមត្ថកិច្ចមូលដ្ឋានចុះពិនិត្យជាប្រចាំនូវតំបន់ងាយរងគ្រោះ រាប់ចេញពីស្រុកស្ទឹងត្រង់ រហូតដល់ស្រុកកងមាស-ស្រុកស្រីសន្ធរ ដែលជាមុខសញ្ញាត្រូវសង្គ្រោះ។ បើតាម​អភិបាល​ខេត្ត​កំពង់ចាម អាជ្ញាធរ​ត្រូវ​ណែនាំ​ដល់​ពលរដ្ឋឱ្យត្រៀមបង្ការ និង​រកទីទួលមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ​។

ជាមួយ​គ្នានេះ អាជ្ញាធរ​ត្រូវ​ត្រៀម​កម្លាំង​ និង​ក្រុមឆ្លើយតប ដើម្បីសង្គ្រោះបន្ទាន់ ក្នុងករណីដែលមានការទំនាក់ទំនងពីប្រជាពលរដ្ឋ។ តាមការ​កត់​សម្គាល់ឆ្នាំនេះ ទឹកទន្លេមេគង្គបានហក់ឡើងយ៉ាងគំហុកខ្ពស់ជាងឆ្នាំមុន ដែល​បង្ក​ការ​ព្រួយ​បារម្ភដល់​សុវត្ថិភាព​ពលរដ្ឋ​រស់នៅ​ជាប់ទន្លេ​មេគង្គ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        119
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        231
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        217

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm