សម្ដេចប្រធានរដ្ឋសភា៖ បារាំង​គឺជាតួអង្គដ៏សំខាន់​ចូលរួម​ចំណែក​ដោះស្រាយ​វិវាទ​ព្រំដែន​រវាង​កម្ពុជា និងថៃ

2025/07/17 07:13:31 pm        211

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាត​ឱ្យឯកឧត្តម ហ្សាក់ ប៉េឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំង ដែល​នឹង​ចប់​អាណត្តិ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងជម្រាបលា នៅ​វិមាន​រដ្ឋសភា​ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្តើម សម្ដេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែង​អំណរ​គុណ​ឯកឧត្ត​ម​ឯក​អគ្គរដ្ឋទូត ចំពោះកិច្ចសហប្រតិបត្តិការ និងសកម្មភាពនានាដែលឯកឧត្តម បានជួយ​សម្រួប​សម្រួល​រៀបចំ ដូចជាព្រះរាជទស្សនកិច្ច ទស្សនកិច្ចផ្លូវការ ការងារ និងការចូលរួម​កិច្ច​ប្រជុំ​កំពូល​នានា​ នៅបារាំង របស់ព្រះករុណាព្រះមហាក្សត្រ, សម្តេចតេជោ ក្នុងអំឡុងពេលជានាយករដ្ឋមន្រ្តី និង​សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី និងសម្ដេចផ្ទាល់ដែលបានអញ្ជើញទៅធ្វើទស្សនកិច្ច និង​ចូល​រួម​កិច្ច​ប្រជុំ​ប្រធានសភាស្រ្ដីនៅបារាំងកាលពីឆ្នាំ២០២៤ ដែលសកម្មភាព​ទាំង​នេះ​គឺ​ជា​កិច្ច​ឆ្លើយ​តប​ដ៏​ល្អ​ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-បារាំង។

សម្ដេចប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់​ចំពោះ​បេសក​ក​ម្ម​របស់​ឯកអគ្គ​រដ្ឋ​ទូត​ដែល​សម្រេច​បាន​នៅ​ក្នុង​ប្រទេសកម្ពុជា ដោយបានជំរុញ និងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងបារាំង ដែល​ក្នុង​ពេល​ថ្មីៗនេះទំនាក់ទំនងប្រទេសទាំងពីរបានកើនឡើងមួយកម្រិតទៀត។

សម្ដេច​ប្រធានរដ្ឋសភាបន្តថា ទំនាក់ទំនងកម្ពុជា-បារាំង គឺមានទំនាក់ទំនង​ជា​ប្រវត្តិសាស្រ្ដ​តាំង​ពី​យូរ​ឡុង​ណាស់​មក​ហើយៗ​បារាំង​ក៏​ជាតួអង្គមួយ​ដ៏សំខាន់​ក្នុង​ការងារ​ចូលរួ​ម​ចំណែក​ដោះ​ស្រាយ​វិវាទ​ព្រំដែន​រវាងកម្ពុជា និងថៃផងដែរ។ សម្ដេចប្រធានរដ្ឋសភា បានឆ្លៀតឱកាសនេះ ថ្លែងអំណរ​គុណ​ដល់​បារាំង​ដែល​បាន​បញ្ជាក់​ថា​នឹង​ជួយ​ផ្ដល់​នូវ​ឯកសារ​ពាក់ព័ន្ធ​ ដើម្បី​ជួយ​សម្រួល​ក្នុង​កា​រ​ដោះ​ស្រាយ​វិវាទព្រំដែនរវាងកម្ពុជា និងថៃឱ្យបានដោយរលូន។

សម្ដេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណ​ដល់​បារាំង​ដែល​បាន​ជួយ​ដល់​ដំណើរ​ការ​ស្វែង​រក​សុខ​សន្ដិភាពរបស់កម្ពុជា និងបន្តចូលរួមចំណែកទាំងលើការផ្ដល់ជំនួយឥតសំណង និងការ​ជំរុញ​វិនិយោគ និងពាណិជ្ជកម្មផ្សេងៗមកវិនិយោគនៅកម្ពុជា។ ក្រៅ​ពី​នេះ​បារាំង​បាន​ជួយក​ម្ពុជា​​ជា​ច្រើន​ទៀត នៅលើវិស័យអប់រំ វិស័យសុខាភិបាល វប្បធម៌ផងដែរ។ សម្ដេចប្រធានរដ្ឋសភា ជំរុញ​ឱ្យឯកអគ្គរដ្ឋទូតបារាំងថ្មីដែលមកបន្តបេសកកម្មនៅកម្ពុជា បន្ត​ចូល​រួម​ចំណែក​ជំរុញ​ទំនាក់​ទំនង​ឱ្យ​កាន់​តែ​ស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើវិស័យ ពាណិជ្ជកម្ម វិនិយោគ និងជំរុញ​ជើង​ហោះហើរ​ត្រង់រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​សម្ដេច​ប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍ និងផ្ដល់ឱកាស​ដល់​ឯកឧត្ត​ម​បាន​ចូល​ជួប​​សម្ដែង​ការ​គួរសម និងជម្រាបលា នាឱកាសនេះ។ ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង ក៏​បានបង្ហាញនៅសមិទ្ធផលដែល​សម្ដេច​បាន​ក្នុង​អាណត្តិ​របស់​ឯកឧត្តម​ធ្វើ​ជា​ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជាផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង ក៏បានបញ្ជាក់អំពី​ការ​ត្រៀម​ក្នុង​ការ​ទទួល​ទស្សន​កិច្ច​​របស់​ឯកឧត្តមប្រធានាធិបតីបារាំង ដែលនឹងអញ្ជើញមកកម្ពុជានៅឆ្នាំ២០២៦ខាងមុខ ក្នុង​កិច្ច​ប្រជុំ​កំពូលហ្វ្រង់កូហ្វូនី (APF) លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        426
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        457
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        586

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm