ប្រតិភូក្រសួងទេសចរណ៍ទស្សនកិច្ចសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ស្វែងយល់ពីប្រវត្តិសេដ្ឋកិច្ច និង​រូបិយវត្ថុ​កម្ពុជា

2025/07/17 08:16:26 pm        357

ឯកឧត្តម ហួត ហាក់ ដឹកនាំប្រតិភូក្រសួងទេសចរណ៍ ទស្សនកិច្ចនៅសារមន្ទីរសេដ្ឋកិច្ច និង​រូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ដើម្បីស្វែងយល់ទាក់ទងទៅនឹងប្រវត្តិសាស្ត្ររបស់កម្ពុជា និង​បច្ចុប្បន្នភាពនៃនវានុវត្តន៍ហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមថ្មីៗ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងជំនួបពិភាក្សាការងារ និង​ទស្សន​កិច្ច​នៅសារមន្ទីរ សេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ប្រតិភូ​ក្រសួង​ទេសចរណ៍ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នេះ, លោកជំទាវ បានលើក​ឡើង​ពី​ការ​ចូល​រួម​គាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា របស់ធនាគារជាតិ នៃ​កម្ពុជា​នា​ពេល​កន្លង​មក តាមរយៈនវានុវត្តន៍ហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមថ្មីៗដូចជា ការសម្រេចបាន​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឆ្លងដែន ជាមួយបណ្តាប្រទេស ជាច្រើន ការដាក់ឱ្យដំណើរការកម្មវិធីបាគងទេសចរ និង​ការ​ដំណើរ​ការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នៅរាជធានីភ្នំពេញ ព្រម​ទាំងគម្រោងដំណើរការសារមន្ទីរ ស.ស.រ ខេត្តបាត់ដំបង និងខេត្តកំពត នាពេល​ខាង​មុខ​ជា​ដើ​ម​។

លោកជំទាវបណ្ឌិត ក៏បានលើកឡើងពីសារៈសំខាន់ នៃការប្រមូល និងចងក្រងស្ថិតិទេសចរ ព្រម​ទាំង​បញ្ជាក់​ពីឆន្ទៈចូលរួម សហការ និងគាំទ្រក្នុងការធ្វើឱ្យប្រសើរឡើង នូវគុណ​ភាព​ទិន្នន័យ​ទេសចរ​ប្រកបដោយប្រសិទ្ធភាព។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើង​នូវ​វឌ្ឍន​ភាព​គួរ​ឱ្យកត់សម្គាល់ នៃ វិស័យទេសចរណ៍នាពេលកន្លងមក ក្រោមដំបូលសុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើង នៃភ្ញៀវ អន្តរជាតិ និង​ទេសចរ​ក្នុង​ស្រុក​។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកសរសើរ ពីការរួមចំណែករបស់ធនាគារជាតិនៃកម្ពុជា ក្នុង​ការ​ជំរុញ វិស័យទេសចរណ៍នាពេលកន្លងមក តាមរយៈការដាក់ឱ្យដំណើរការផលិតផលហិរញ្ញវត្ថុថ្មីៗ ដែល​ទាំងនេះបានជួយសម្រួលយ៉ាងច្រើន ដល់ការទូទាត់ របស់ទេសចរ និងចូលរួម​ផ្សព្វ​ផ្សាយ​ពី​សក្តានុព​លទេសចរកម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm