កម្ពុជាកំពុងពិភាក្សាលើការចាប់យកឌីជីថលូបនីយកម្ម ដើម្បីជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន

2025/07/17 08:26:00 pm        289

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យាមួយ ពិភាក្សា​លើ​ការ​ចាប់​យក​ឌីជីថ​លូប​នីយកម្ម ក្នុងការធ្វើបរម- ភាវូបនីយកម្ម សម្រាប់ដំណើរប្រតិបត្តិការនៅក្នុងស្ថាប័នរដ្ឋ និង​ផ្នែក​​ឯកជន សំដៅជំរុញនវានុវត្តន៍ឌីជីថលនៅកម្ពុជាឱ្យកាន់តែមានភាព រីកចម្រើន។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន HUAWEI Cambodia Co., LTD. ដឹកនាំដោយ លោក TAO Guangyao ប្រធានក្រុមហ៊ុន HUAWEI ប្រចាំ​ពហុ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និងជានាយកប្រតិបត្តិក្រុមហ៊ុន HUAWEI Cambodia Co., LTD. ចូល​ជួប​សម្តែងការគួរសម និងពិភាក្សាការងារ។

លោក TAO Guangyao បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក.អ.ក. ចំពោះការគាំទ្រ កន្លងមក ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ​ជំរុញ​បរិយាកាស​អំណោយផល សម្រាប់ការរីកលូតលាស់របស់ក្រុមហ៊ុន Huawei នៅក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ផ្ទាល់។ បន្ថែមពីនេះ លោកក៏បានជម្រាបជូនអំពីរបាយការណ៍សង្ខេប ជុំវិញវឌ្ឍន​ភាព​របស់​ Huawei Group និង Huawei Cambodia ដោយផ្តោតលើលទ្ធផលការងារឆ្នាំ២០២៤ និង​បច្ចុប្បន្ន​ភាព នៃស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន ផងដែរ។

នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​រំលេច​អំពី​គំនិត​ផ្តួច​ផ្តើម​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការ​បង្កើត​ឱ្យមា​ន​នូវ​សួន​ឧស្សាហម្ម​បច្ចេក​វិទ្យា​ឌីជីថល​នៅ​កម្ពុជា ដែលជាគំនិតផ្តួចផ្តើម ក្នុងការជំរុញបរិយាកាស វិនិយោគនៅកម្ពុជា ពាក់ព័​ន្ធ​នឹង​ឧស្សាហ​កម្ម​ឌីជីថល និងបច្ចេកវិទ្យាទំនើបជាន់ខ្ពស់ឱ្យកាន់តែមានភាពរស់រវើក។

ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក TAO Guangyao បានធ្វើការពិភាក្សា ជុំវិញ​ការ​ចាប់​យកឌីជីថលូបនីយ- កម្ម ក្នុងការធ្វើបរមភាវូបនីយកម្ម ដំណើរប្រតិបត្តិការ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ និងផ្នែកឯកជន សំដៅជំរុញនវានុវត្តន៍ឌីជីថលនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន ប្រកប​ប្រសិទ្ធ​ភាព និងស័ក្តិសិទ្ធភាពខ្ពស់ ដើម្បីជាការចូលរួមបង្កើនល្បឿនការអភិវឌ្ឍសង្គម និងសេដ្ឋ កិច្ច​​ឌីជីថលនៅកម្ពុជា ឱ្យស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ ដោយផ្ដោតលើ អាទិភាពគន្លឹះចំណុចទី១ និងទី៥ គឺមនុស្ស និង​បច្ចេក​វិទ្យា​ ក៏ដូចជា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        30
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm