ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសមាជិកថ្មី គ្រូពេទ្យស្ម័គ្រចិត្ត ប្រចាំ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាល

2025/07/17 09:17:44 pm        338

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាន​អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកថ្មី របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯក​ឧត្តម​ ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សរុបជាង៥០០នាក់, នាព្រឹក​ថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃ​សាកល​វិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាអនុប្រធាន​ប្រតិបត្តិ​ទទួល​បន្ទុក​ជា​ប្រធាន​ប្រតិបត្តិ​ក្រុម​ការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យ​វិទ្យា​សាស្រ្ត​សុខាភិបាល បានសម្តែងនូវគារវៈកិច្ចគោរពដ៏ខ្ពង់ខ្ពស់ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី។

ឯកឧត្តមសាស្រ្តាចារ្យ បានគោរពរាយការណ៍ជាសង្ខេបជូនគណៈអធិបតី និងអង្គពិធីពីដំណើរ និង​សកម្មភាពជាឧត្តមប្រយោជន៍របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំ​សាកល​វិ​ទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ថា គិតចាប់តាំងពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ននេះ ក្រុម​ការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំ​សាកល​វិទ្យាល័យ​វិទ្យា​សាស្រ្ត​សុខា​ភិបាល​ បានចូលរួមចំណែកផ្តល់សេវាអប់រំ ថែទាំ ព្យាបាលសុខភាពជូនប្រជាពលរដ្ឋ ដោយ​ឥត​គិត​ថ្លៃ ​បានចំនួន២០លើក សរុបប្រជាពលរដ្ឋមកទទួលសេវា ចំនួន១៥៦,៩១៥នាក់។

ក្រៅ​ពី​សកម្មភាពចុះអប់រំ ថែទាំ ព្យាបាលសុខភាពនេះ មន្រ្តី បុគ្គលិក និស្សិត​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុខាភិបាល បានចូលរួមយ៉ាងសកម្មជាមួយការងារសង្គមផ្សេងៗ ដែលរួម​មាន​ការ​ចូល​រួម​សកម្មភាពក្នុងនាមជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា សកម្ម​ភាព​កាក​បាទ​ក្រហម​កម្ពុជា សកម្មភាពសប្បុរសធម៌ជួយនិស្សិតដែលខ្វះខាតលទ្ធភាពបន្តការសិក្សា ការងារ​បរិច្ចាគ​ឈាម ការងារបរិស្ថាន កីឡា និងសិល្បៈ និងជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាល គាំទ្រ​លើក​ទឹកចិត្តកងទ័ពដែលកំពុងប្រចាំការ ការពារប្រទេស នៅសមរភូមិមុខ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងអំណរគុណឯកឧត្តម លេង ផាលី សមាជិក​គណៈ​អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួល​បន្ទុក​ប្រធាន​ប្រតិបត្តិ​ក្រុម​ការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងអរគុណចំពោះ​ក្រុម​ការងា​រ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងពី​វឌ្ឍនភាព​វិស័យ​សុខាភិបាល​មាន​ការ​បោះ​ជំហាន​ពី​មួយ​ដំណាក់​កាល​ទៅមួយដំណាក់កាល។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានរំលេចពីសារៈសំខាន់នៃការងារស្ម័គ្រចិត្តដែលត្រូវការទឹកចិត្តចេញពី​បេះ​ដូង សរពីការវាស់វែងភាពអត់ធ្មត់ និងការ​ជួប​ប្រទះ​នូវ​ការ​ប្រតិបត្តិ​ដោយ​ផ្ទាល់​រវាង​ការ​រៀន​នៅ​ក្នុង​ថ្នាក់ និងការអនុវត្តជាក់ស្តែង ដើម្បីទទួលនូវការហ្វឹកហាត់ជាក់ស្តែង និងទទួល​នូវ​បទ​ពិសោធន៍​ នាំមកនូវអនុស្សាវរីយ៍យូរអង្វែង។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានផ្តល់កិត្តិយស​ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​នឹង​សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្ត្រសុខាភិបាលទាំងអស់៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        123
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        103
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm