មកដល់ពេលនេះ កសិករចំនួនជាង ១៤០០គ្រួសារ ងាកមកចង​ក្រងគ្នា ដើម្បី​ក្លាយ​ជា​សហគមន៍​កសិកម្ម​ទំនើប

2025/07/17 09:43:46 pm        386

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ប្រជា​កសិករ​ចំនួន​ប្រហែលជាង ១ ៤០០គ្រួសារហើយ ដែលបានចង​ក្រង​គ្នា​ជា​សហគមន៍​កសិកម្ម​ទំនើប​ នៅលើផ្ទៃដីជាង ១ម៉ឺនហិចតា។ ខណៈ បច្ចុប្បន្ន សហគមន៍កសិកម្មទំនើបមានចំនួន១៣ នៅ​លើ​មុខដំណាំចំនួន៤ប្រភេទធំៗ គឺបន្លែ ស្រូវ ម្រេច និងស្វាយចន្ទីរ។

មានប្រសាសន៍ប្រាប់ព័ត៌មានប៊ីធីវី កាលពីរាត្រីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​លើក​ឡើង​​ថា​ ជាគោលការណ៍ ក្រសួងកំពុងជំរុញលើកទឹកចិត្តឱ្យបងប្អូនកសិករអ្នកដាំដំឡូងមី អ្នក​ដាំ​ពោត​ ជាពិសេសអ្នកជាប់ព្រំដែនកម្ពុជា និងថៃ គួរពិចារណារយៈពេលមធ្យម និងរយៈពេលវែង ធ្វើ​ពិពិធកម្មចេញពីដំណាំប្រភេទនេះ ហើយងាក​ទៅ​ដាំ​ដំណាំ​ប្រភេទ​ផ្សេង​ដែល​អាច​មាន​ទីផ្សារ​ច្បាស់​លាស់​ជាង​នេះ និងមានតម្រូវការទីផ្សារ។

ឯកឧត្តម បានបន្តថា ហើយជាគម្រោងរបស់ក្រសួងកសិកម្ម គឺជួយបងប្អូននៅ​ក្នុង​ដំណាក់​កាល​នេះ ​ដើម្បីធ្វើពិពិធកម្មបានដោយជោគជ័យ ក្នុងនោះមានការជួយគាំទ្រជាដើមទុនជាបច្ចេកទេស និង​ទីផ្សារ ហើយជាការលើកទឹកចិត្តរបស់ក្រសួង គឺជាការចង​ក្រង​ទៅ​ជា​សហគមន៍​កសិកម្ម​ទំនើប ហើយធ្វើពិពិធកម្មតែម្តង។ ជាក់ស្តែង ប្រជាកសិករអ្នកដាំដំឡូងមីជាង ៥០គ្រួសារ នៅឃុំ​អន្លង់​រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានស្ម័គ្រចិត្តចងក្រងជាសហគមន៍ទំនើប និងរួមគ្នា​ធ្វើ​ពិពិធ​កម្មចេញពីដំណាំដំឡូងមី ដែលជាប្រភេទដំណាំតែងជួបបញ្ហាប្រឈមខាងផ្នែកទីផ្សារច្រើន និង​ងាកទៅដាំឈើហូបផ្លែជំនួសវិញ ដូចជា ដូចជា សាវម៉ាវ មង្ឃុត ប័រ និងផាស្យុងជាដើម។ ដូច្នេះ​នៅរដូវកាលបន្ទាប់ ក្រសួងគ្រោងជួយពួកគាត់កាត់បន្ថយ ៥០%សិន ហើយ​រដូវ​កាល​បន្ទាប់​មក​ទៀត នឹងកាត់បន្ថយ ១០០%តែម្តង ដោយក្នុងនោះក្រសួងកសិកម្មនឹងជួយពួកគាត់ ដើម្បី​ឱ្យ​គាត់​មាន​ប្រាក់ចំណូលជាជន្ទល់ក្នុងដំណាក់កាលដែលគាត់ធ្វើការកែប្រែពីមុខដំណាំមួយ ហើយ​ចាប់​យក​មុខដំណាំមួយទៀត។

ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ដើម្បីធានាឱ្យបានថា ប្រជាកសិករ​ជា​សមាជិក​មាន​ប្រាក់​ចំណូល​គ្រប់​គ្រាន់ និងអាចទ្រង់ទ្រង់ជីវភាពប្រចាំថ្ងៃ ក្នុងអំឡុងពេលផ្លាស់ប្តូរ​ពីដំណាំ​រដូវ​កាល​ទៅ​ដំណាំ​រយៈ​ពេលវែង ក្រសួងកសិកម្ម នឹងជួយបង្កើតមុខរបរថ្មី ២ទៀត សម្រាប់សហគមន៍ ដោយ​រៀប​ចំ​ផលិតកម្មបន្លែនិងមាន់ស្រែរួមគ្នានៅលើទីតាំងរួម ដែលមានប្រព័ន្ធស្រោចស្រពពេញលេញ ហើយ​យ៉ាងហោចណាស់មួយគ្រួសារ នឹងមានផ្ទះសំណាញ់មួយខ្នង និងទ្រង់​មាន់​មួយ​ទៅ​តាម​លទ្ធភាព។ ដោយឡែក ដើម្បីទទួលបានចំណូលបន្ថែមដែរ សហគមន៍​ក៏​នឹង​ដាំ​ដំណាំ​រយៈ​ពេល​ខ្លី​មួយ​ចំនួន​នៅចន្លោះឈើហូបផ្លែទាំងនោះ ដូចជាល្មៀត ស្លឹកគ្រៃ សណ្តែកសៀង និង​ចេក​ជា​ដើម​។ ក្រសួងកសិកម្ម នឹងផ្តល់ការគាំទ្រទាំងស្រុងទាំងលើដើមទុន បច្ចេកទេស និងទីផ្សារ ជូន​ដល់​សហគមន៍ ដើម្បីអនុវត្តផែនការពិពិធកម្មនេះប្រកបដោយជោគជ័យ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        220
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm