ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន រម្លឹកថា កម្ពុជាមានសុខសន្តិភាពបានមកពីអតីតយុទ្ធជន

2025/07/17 11:26:36 pm        568

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសន្តិ បណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុ​ប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញ​ក្នុង​ពិធី​សម្ពោធ​ទី​ស្នាក់​ការ​សមាគម​អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ព្រមទាំងបាន​សំណេះសំ​ណាល​ជា​មួយ​អតីត​យុទ្ធជន និងនិវត្តជនសរុបចំនួន ៥០០នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅសង្កាត់កំពង់ចាម ក្រុង​កំពង់ចាម ។

ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិកសមាជិការាជរដ្ឋាភិបាល, ក្រុមការងា​រ​រាជរដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ខេត្ត, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ជាប្រធានកិត្តិយស ស.អ.ក ខេត្ត, មេ​បញ្ជា​ការ​កង​រា​ជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត ជាប្រធាន ស.អ.ក ខេត្ត, លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និង​មន្ត្រីពាក់ព័ន្ធ។

នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នេត សាវឿន បាន​សម្តែង​ការ​ដឹង​គុណ​ចំពោះ​គុណ​បំណាច់​របស់​អតីតយុទ្ធជន ដែលបាន​តស៊ូ​គ្រប់​ដំណាក់​កាល​ដែល​ប្រទេស​កម្ពុ​ជា​ធ្លាប់​ឆ្លង​កាត់​នូវ​សង្គ្រាម​ បូករួមទាំងសង្គ្រាមផ្ទៃក្នុង រហូតមកបញ្ចប់សង្គ្រាមដោយជោគជ័យក្រោមនយោបាយ ឈ្នះ​ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ទើបអាចដឹកនាំយុទ្ធជន យុទ្ធ​នារី​ ជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពមកទល់ពេលបច្ចុប្បន្ន។

ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បាន​រម្លឹក​ពី​វីរភាព​អង់​អាច​ក្លាហាន​របស់​អតីតយុទ្ធជនគ្រប់ជំនាន់ ក្នុងការរួមចំណែកធានា​ជួយ​ឱ្យ​ប្រទេ​ស​កម្ពុជា​មាន​សុខ​សន្តិភាព និងស្ថិរភាពមកដល់សព្វថ្ងៃ គឺប្រជាពលរដ្ឋខ្មែរទាំងអស់ចងចាំថា មាន​ការ​រួម​ចំណែក​ពី​អតីត​យុទ្ធជន ទើបមានប្រទេសកម្ពុជាដ៏រុងរឿង។

ក្នុងនោះពាក់ព័ន្ធនឹងសមិទ្ធផលទីស្នាក់សមាគមអតីតយុទ្ធជនខេត្ត ដែល​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នា​ពេល​នេះ ​ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានកោត​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ឯកឧត្តម​កិត្តិ​សង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គ​លេខាធិការ​សមាគម​អតីត​យុទ្ធ​ជនកម្ពុជា ដែលបានចង្អុលបង្ហាញ ដឹកនាំដោយផ្ទាល់ និងចុះជាប់ជាប្រចាំ ដើម្បី​ដោះស្រា​យបញ្ហាប្រឈមទាំងឡាយជូនអតីតយុទ្ធជននៅទូទាំងប្រទេស។

ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំដល់រដ្ឋបាលខេត្តកំពង់ចាម ត្រូវ​រៀប​ចំ​ប្រព័ន្ធHotline សម្រាប់អតីតយុទ្ធជន និងនិវត្តជន ទំនាក់ទំនង​ដើម្បី​ដោះ​ស្រាយ​រាល់​សេចក្តី​ត្រូវ​ការឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm