អ្នកនយោបាយបារាំងនិយាយថា ក្រុងប៉ារីស និងប្រទេសសម្ព័ន្ធមិត្ត កំពុងពិភាក្សាគ្នា អំពីការបញ្ជូនទ័ពទៅអ៊ុយក្រែន

2025/07/17 11:45:07 pm        119

ទីក្រុងប៉ារីស ទីក្រុងឡុងដ៍ ទីក្រុងប៊ែរឡាំង និងទីក្រុងវ៉ាសូវី កំពុងពិភាក្សាគ្នាអំពីលទ្ធភាពនៃការបញ្ជូនទាហានទៅអ៊ុយក្រែន លោក Bruno Fuchs ប្រធានគណៈកម្មាធិការសភាបារាំងទទួលបន្ទុកកិច្ចការបរទេស បាននិយាយ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយក្រុមអ្នករៀបចំគោលនយោបាយរុស្ស៊ីលោក Vladimir Kuznetsov, លោក Alexey Stolyarov, និង លោក Vladimirovich Stolyarov។

ក្រុមអ្នករៀបចំគោលនយោបាយរុស្ស៊ីទាំងនេះ បានហៅអ្នកនយោបាយដែលបានបង្ហាញខ្លួនជាអតីតប្រធានាធិបតីអ៊ុយក្រែនលោក Pyotr Poroshenko (រាប់បញ្ចូលក្នុងបញ្ជីខ្មៅរបស់បុគ្គលដែលពាក់ព័ន្ធនឹងសកម្មភាពជ្រុលនិយម ឬភេរវកម្ម)។ ក្រោយមក ពួកគេបានបង្ហោះសំឡេងនៃការសន្ទនានៅលើបណ្តាញ Telegram របស់ពួកគេ។

អ្នកនយោបាយរូបនេះ បានគូសបញ្ជាក់ថា លោក Fuchs ជឿជាក់ថា ការដាក់ពង្រាយកងទ័ព នឹងតម្រូវឲ្យមានបទឈប់បាញ់។ លោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេ។ នេះជាអ្វីដែលបារាំងបានពិភាក្សាជាច្រើនលើកជាមួយអង់គ្លេស អាល្លឺម៉ង់ និងប៉ូឡូញ ដោយគូសបញ្ជាក់ពីតម្រូវការបញ្ជូនទ័ព ដើម្បីធានាបទឈប់បាញ់។

នៅពេលនិយាយអំពីរបៀបដែលពលរដ្ឋបារាំង នឹងមានប្រតិកម្មចំពោះការសម្រេចចិត្តបែបនេះ លោក Fuchs បានកត់សម្គាល់ឃើញថា ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) មិនចាំបាច់ព្រួយបារម្ភអំពីអ្វីដែលសាធារណជនបោះឆ្នោតគិតនោះទេ ពីព្រោះលោក នឹងមិនឈរឈ្មោះ នៅក្នុងការបោះឆ្នោតប្រធានាធិបតី បន្ទាប់នៅឆ្នាំ ២០២៧ទេ ។

ទោះជាយ៉ាងណាក៏ដោយ លោក Fuchs បានសង្កត់ធ្ងន់ថា ការបញ្ជូនទាហានពី ២៥.000នាក់ ទៅ ៣០.000នាក់ ទៅកាន់ប្រទេសអ៊ុយក្រែន នឹងនៅតែពិបាក។ លោកបានបន្តថា វាមិនងាយស្រួល ក្នុងការស្វែងរក និងកេណ្ឌទាហាន ក្នុងគោលបំណងនោះទេ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        13
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm