ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតី​ភាព​​ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ខ្សែច្រវាក់ផលិតកម្មដំណាំ​ស្វាយ​ចន្ទី និងម្រេច» ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ និងកសិករបង្គោល មកពីខេត្តកំពង់ធំ និងក្រចេះ

2025/07/18 12:21:34 am        177

កំពង់ធំ ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីអំពី «ខ្សែច្រវាក់ផលិតកម្ម​ដំណាំស្វាយចន្ទី និងម្រេច» ដល់មន្រ្តីកសិកម្មឃុំ និងកសិករបង្គោល ដែលមកពីខេត្តកំពង់ធំ និងខេត្តក្រចេះ។ វគ្គបណ្តុះបណ្តាល​ធ្វើឡើង​នៅខេត្តកំពង់ធំ ដែលកម្មវិធីនេះស្ថិតនៅក្នុងក្របខ័ណ្ឌគម្រោង CAPSAFE EU–Germany ។

ក្នុងវគ្គបណ្តុះបណ្តាល មានការចូលរួម ពីឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ក់ សម័យសុនីតិ ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ ឯកឧត្តម​អនុរដ្ឋលេខាធិការ ខាត់ សុធី លោកស្រី តំណាងគម្រោង CAPSAFE EU-Germany តំណាងអង្គការ GIZ លោកប្រធាន​នាយកដ្ឋានកសិ-​ឧស្សាហ​កម្ម លោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ លោក​ប្រធាន មន្ទីរកសិកម្មខេត្តកំពង់ធំ និងខេត្តក្រចេះ លោកអនុ​ប្រធាន​នាយកដ្ឋាន ផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តី​កសិកម្មឃុំ-សង្កាត់ និងកសិករបង្គោល សរុបចំនួន១៦៩រូប។

ថ្លែងនាឱកាសបើកវគ្គបណ្តុះបណ្តាល ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ ជាការចូលរួមចំណែក យ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពប្រតិបត្តិការងាររបស់មន្រ្តី​កសិកម្ម​ឃុំ-សង្កាត់ ធ្វើការបម្រើកសិករ លើកស្ទួយប្រាក់ចំណូល​ពីផលិតកម្ម​កសិកម្ម ជាពិសេស ផលិតកម្មស្វាយចន្ទី និងម្រេច ដែលជាដំណាំមាន សារសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងជីវភាពកសិករ។ 

ជាចុងបញ្ចប់ឯកឧត្តមបណ្ឌិត បានបញ្ជាក់ផងដែរថា ស្របតាមគោល​នយោបាយ​​​អាទិភាពទី៥ និងទី៦ តួនាទី និងភារកិច្ចមន្ត្រីកសិកម្មឃុំ ការអភិវឌ្ឃ​សហគមន៍កសិកម្មទំនើប គឺជាគន្លឹះដោះស្រាយ​បញ្ហា​ប្រឈម​​របស់​កសិករ បច្ចេកទេស ទុន និងទីផ្សារ ធានាបាន​លើ​ការ​បង្កើន​ប្រាក់​ចំណេញ។ ជាមួយគ្នានេះដែរ ដើម្បីពង្រឹងបាននូវ​ការ​ប្រកួតប្រជែង និងនិរន្តរភាព​សេដ្ឋកិច្ច យើងត្រូវពិនិត្យមើល ថាតើ​កសិផល​ណាដែលនឹងត្រូវជំរុញ ជាអាទិភាព ក្នុងនោះ​ស្វាយចន្ទី និង​ម្រេច ជាកសិផល​អាទិភាព ចូលរួមចំណែក​ដល់​សេដ្ឋកិច្ច និងប្រាក់​ចំណូល​កសិករ ស្របតាមគោលនយោបាយ «មានហូប មានបាន មានប្រើ និងមានរហូត» របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        143
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm