នគរបាល៖ មនុស្សម្នាក់ស្លាប់ និង ១៣នាក់របួស ដោយសាររន្ទះបាញ់នៅទីលានបាញ់ធ្នូ ក្នុងរដ្ឋ New Jersey

2025/07/18 01:12:13 am        76

នគរបាលបានឲ្យដឹងថា មនុស្សម្នាក់ បានបាត់បង់ជីវិត ខណៈ ១៣នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីត្រូវបានរន្ទះបាញ់នៅឯទីលានលេងកីឡាបាញ់ធ្នូក្រៅវាលមួយ នៅភាគខាងត្បូងរដ្ឋ New Jersey របស់សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃពុធ (ទី១៦ ខែកក្កដា)។

លោក Matthew Kunz ស្នងការនគរបាលនៃទីក្រុង Jackson Township រដ្ឋ New Jersey ដែលនៅខាងដីគោកពីតំបន់ឆ្នេរ Jersey Shore បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសវ័យ ៦១ឆ្នាំ បានស្លាប់ដោយសាររបួស ដោយបានបន្ថែមថា ជនរងគ្រោះមានអាយុចន្លោះចាប់ពី ៧ឆ្នាំ ដល់ ៦១ឆ្នាំ។

នគរបាលបានបញ្ជាក់ថា ចំណែកមនុស្សទាំង ១៣នាក់ ដែលបានរងរបួស មានអាការផ្សេងៗគ្នា ដោយរាប់ចាប់ពីការរលាក រហូតដល់ការត្អូញត្អែរមិនច្បាស់លាស់ពីការមានអារម្មណ៍មិនល្អ។ តែយ៉ាងណាក្ដី នគរបាលបានប្រាប់ថា អ្នកទាំងនោះមិនត្រូវបានគេជឿថា អាចគំរាមកំហែងដល់អាយុជីវិតនោះឡើយ។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងតំបន់។

លោក Kunz បានប្រាប់ឲ្យដឹងទៀតថា បន្ដិចនៅមុនម៉ោង ៧:១៥នាទីយប់ ម៉ោងក្នុងស្រុក នគរបាលក្រុង Jackson ត្រូវបានគេជូនដំណឹងថា មានមនុស្សច្រើននាក់ត្រូវបានរន្ទះបាញ់នៅឯកន្លែងលេងកីឡាបាញ់ធ្នូ Black Knight Bowbenders ក្នុងទីក្រុង Jackson Township ហើយ CPR (វិធីសង្គ្រោះបន្ទាន់ចលនាបេះដូង និងដង្ហើម) កំពុងត្រូវបានអនុវត្ត ចំពោះមនុស្សម្នាក់។ ហេតុការណ៍រន្ទះនេះបានកើតឡើង ខណៈដែលតំបន់នេះ ស្ថិតក្រោមការព្រមានពីការមានព្យុះផ្គររន្ទះ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm