ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជាចាប់ផ្ដើមឆ្នាំ ២០២២ដោយភាពសុទិដ្ឋិនិយម

2022/01/07 10:17:46 pm        152

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃទី ៧ខែមករា នេះ បានបង្ហោះសារក្នុងហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមថា កម្ពុជាចាប់ផ្តើមឆ្នាំ២០២២ ជាមួយនឹងសុទិដ្ឋិនិយមជាច្រើន បើទោះជាកម្ពុជា និងបណ្តាប្រទេសដទៃ នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយក្ដី។ ឯកឧត្តមបានលើកឡើងនូវចំណុចសំខាន់ចំនួន ៣ ដើម្បីបង្ហាញពីសុទិដ្ឋិនិយម សម្រាប់ការចាប់ផ្ដើមនៃឆ្នាំ ២០២២នេះ។

​ក្នុងសាររបស់ឯឧត្តម ហ៊ុន ម៉ានី នាថ្ងៃនេះ បានលើកឡើងនូវព្រឹត្តិការណ៍សំខាន់ចំនួន ៣ ដែលបង្ហាញពីភាពសុទិដ្ឋិនិយមសម្រាប់កម្ពុជា ក្នុងការចាប់ផ្ដើមឆ្នាំថ្មីឆ្នាំ ២០២២នេះ។ ព្រឹត្តិការណ៍ទី ១ គឺ ការរស់នៅក្នុង”គន្លងថ្មី”។ តាមរយៈសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងការចូលរួមរបស់វីរជនជួរមុខ និងប្រជាពលរដ្ឋគ្រប់រូបក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយគ្នានឹងការមើលឃើញពីដំណើរការជាប្រក្រតីនៃការប្រារព្ធកម្មវិធីឆ្លងឆ្នាំនៅតាមបណ្តាទីតាំងនានាក្នុងប្រទេស យើងមានសុទិដ្ឋិនិយមថា ជីវភាពប្រជាពលរដ្ឋយើង បាន និងកំពុងវិលត្រលប់មកកាន់ប្រក្រតីភាពវិញ បើទោះជាពេលនេះ មិនដូចកាលមុនពេលផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ក្តី។ ប៉ុន្តែស្របពេលដែលយើងកំពុងតែសាទរនូវការងើបឡើងវិញនេះ យើងក៏មិនត្រូវភ្លេចបន្តចូលរួមអនុវត្តតាមវិធានសុខាភិបាល បន្តប្រុងប្រយ័ត្ន និងបន្តចូលរួមតាមគ្រប់លទ្ធភាពក្នុងការរក្សាភាពជោគជ័យនោះទេ។ យើងទាំងអស់គ្នាបានដើរមកដល់ពេលនេះ ដោយសារកិច្ចប្រឹងប្រែងរបស់យើងទាំងអស់គ្នា ជាពិសេសគឺកិច្ចប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលលោកបានដឹកនាំដោយផ្ទាល់ក្នុងការប្រយុទ្ធនឹងជំងឺនេះ ក៏ដូចជាការធានាបាននូវចំនួនវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់គ្រប់គ្នា មិនថាតែជនជាតិខ្មែរនោះទេ គឺសម្រាប់ជនគ្រប់រូបដែលរស់នៅលើទឹកដីកម្ពុជាដោយមិនគិតថ្លៃ។ 

ព្រឹត្តិការណ៍ទី ២គឺ កម្ពុជាជាប្រធានអាស៊ាន។ សម្តេចនាយករដ្ឋមន្រ្តី និងឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានដាក់ចេញនូវមូលបទ “អាស៊ាន A.C.T.៖ ស្គាល់បញ្ហា និងរួមគ្នាដោះស្រាយបញ្ហាទាំងអស់គ្នា” ក៏ដូចជារបៀបវារៈ ដែលក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន នឹងអាចដឹកនាំកិច្ចពិភាក្សា ឈានទៅសម្រេចបានកុងសង់ស៊ុសលើលទ្ធផល ដែលជាឧត្តមប្រយោជន៍ដល់អាស៊ាន និងប្រជាជននៃអាស៊ានទាំងមូលផងដែរ។ ប្រធានបទនានា (ដែលក្នុងនោះមានប្រធានបទដែលត្រូវបានបន្តពីឆ្នាំមុនៗ ដែលមិនទាន់មានការព្រមព្រៀង) រួមមានទាំងបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច “ការងើបឡើងវិញក្រោយវិបត្តិកូវីដ ១៩” និងសង្គមវប្បធម៌ នឹងត្រូវលើកមកពិភាក្សា។ ខ្ញុំប្រាកដថាជាមួយស្មារតីសហគមន៍ និងភាពជាស្នូលរបស់អាស៊ាន កិច្ចពិភាក្សានឹងមានការវិវឌ្ឍន៍ល្អក្នុងឆ្នាំ២០២២នេះ បើទោះជាបញ្ហាទាំងនោះមានភាពលំបាកយ៉ាងណាក៏ដោយ។ ក្នុងនាមជាប្រធានអាស៊ាន យើងត្រូវមានមោទកភាពចំពោះអ្វីដែលយើងបាន និងកំពុងធ្វើ ទោះក្នុងនាមជាប្រជាជាតិទាំងមូលក្តី ឬក្នុងនាមបុគ្គលផ្ទាល់ខ្លួនក្តី។

សម្រាប់ព្រឹត្តិការណ៍ទី ៣ គឺ ការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ២០២២ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលបាន  ចារិកក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ ប្រជាពលរដ្ឋកម្ពុជានឹងធ្វើដំណើរទៅកាន់ការិយាល័យបោឆ្នោតក្នុងឃុំសង្កាត់រៀងៗខ្លួន ដើម្បីបោះឆ្នោតដោយសេរី យុត្តិធម៌ និងសម្ងាត់ ជ្រើសរើសអ្នកដឹកនាំមូលដ្ឋានរបស់ខ្លួនក្នុងចំណោមគណបក្សចូលរួមប្រកួតប្រជែងជាច្រើន ដែលខ្លួនជឿថា មានសមត្ថភាពបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិនៅក្នុងអាណត្តិ ២០២២ ២០២៧ ខាងមុខ។​អត្ថបទ ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm