មន្រ្តីសង្ឃនៅទីក្រុងហ្សេរុយសាឡឹម និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វិហារកាតូលិករ៉ូម៉ាំងនៅតំបន់ហ្កាហ្សាស្រ្ទីប បានរងការខូចខាតដោយសារការវាយប្រហារនៅថ្ងៃព្រហស្បតិ៍នេះ បណ្តាលឲ្យមនុស្សជាច្រើននាក់ រងរបួស ។
មន្រ្តីសង្ឃអង្គនោះ បន្តថា លោកឪ Gabriele Romanelli ស្ថិតនៅក្នុងចំណោមអ្នករងរបួស នៅក្នុងការវាយប្រហារនេះ ។
មុននេះ គ្រូពេទ្យនៅមន្ទីរពេទ្យ Al-Ahli ស្ថិតក្នុងទីក្រុងហ្កាហ្សា និយាយថា ស្រ្តី ២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដែលពួកគេដាក់ការស្តីបន្ទោសលើអ៊ីស្រាអែល ។
ការវាយប្រហារនៅថ្ងៃព្រហស្បតិ៍នេះ ធ្វើឲ្យខូចខាតព្រះវិហារគ្រួសារបរិសុទ្ធ ដែលជាវិហារកាតូលិកតែមួយគត់មាននៅក្នុងដែនដីប៉ាឡេស្ទីន ។
ខណៈពេលនោះដែរ វិមានវ៉ាទីកង់ ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំសេចក្តីអត្ថាធិបាយ ហើយកងកម្លាំងអ៊ីស្រាអែល និយាយថា ពួកគេកំពុងពិនិត្យមើលបញ្ហាមួយនេះ ៕

