ជំនួយការប្រធានាធិបតី៖ រុស្ស៊ីធ្វើមាតុភូមិនិវត្តន៍សាកសពទាហានអ៊ុយក្រែនចំនួន ១.០០០នាក់ដែលបានស្លាប់ នៅសរមភូមិ

2025/07/18 01:56:13 am        140

លោក Vladimir Medinsky ជំនួយការប្រធានាធិបតី និងជាប្រធានគណៈប្រតិភូរុស្ស៊ីក្នុងការចរចាជាមួយអ៊ុយក្រែន ដែលបានប្រកាសនៅលើបណ្តាញ Telegram របស់លោកថា នៅក្នុងការបន្តនៃកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសរុស្ស៊ី បានធ្វើមាតុភូមិនិវត្តន៍សាកសពទាហានកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនចំនួន១.000នាក់ផ្សេងទៀត ទៅកាន់ប្រទេសអ៊ុយក្រែនវិញ ដោយទទួលបានមកវិញនូវអដ្ឋិធាតុទាហាន  រុស្ស៊ីដែលបានស្លាប់ចំនួន ១៩នាក់។  

លោកបានសរសេរថា៖«ស្របតាមកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុល ថ្ងៃនេះ យើងបានប្រគល់សាកសពទាហានអ៊ុយក្រែន ១.000នាក់ទៀត។ ជាថ្នូរ យើងបានទទួលអដ្ឋិធាតុនៃយុទ្ធជនរបស់យើងចំនួន ១៩ នាក់ ដែលបានស្លាប់។ សូមជូនពរឲ្យពួកគេទៅកាន់សុគិភពនៅប្រនទេសកំណើតរបស់ពួកគេ។

ជុំទី៣នៃកិច្ចចរចាផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឡើង នៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី ០២ ខែមិថុនា។ កិច្ចប្រជុំនេះ មានរយៈពេលជាងមួយម៉ោង។ គណៈប្រតិភូ បានទំនាក់ទំនងជាភាសារុស្សី។ ភាគីនានាបានផ្លាស់ប្តូរឯកសារ ដែលមានសំណើរបស់ពួកគេសម្រាប់ការដោះស្រាយជម្លោះ។ លោក Vladimir Medinsky ជំនួយការប្រធានាធិបតីដែលដឹកនាំគណៈប្រតិភូរុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូ បានផ្តល់ឲ្យ អ៊ុយក្រែននូវអនុស្សរណៈពីរផ្នែក។ យោងតាមលោក ផ្នែកទី២នៃឯកសារផ្តល់ជម្រើសបទឈប់បាញ់ជាច្រើន។ លោក Medinsky បានបន្ថែមថា រុស្ស៊ីនឹងប្រគល់សាកសពទាហានអ៊ុយក្រែន ៦ពាន់នាក់ ទៅក្រុងគីវ ជាឯកតោភាគី។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        122
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        161
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm