ហ្សកហ្ស៊ីររារាំងការលក់សារធាតុអ៊ុយរ៉ានីញ៉ូមតម្លៃ ៣លានដុល្លារដែលអាចប្រើក្នុងគ្រាប់បែក

2025/07/18 02:36:53 am        26


ទីភ្នាក់ងារសន្តិសុខរដ្ឋរបស់ប្រទេសហ្សកហ្ស៊ី នៅថ្ងៃព្រហស្បតិ៍ (ទី១៧ ខែកក្កដា) នេះ បានឲ្យដឹងថា ខ្លួនបានចាប់ឃុំខ្លួនមនុស្ស ២នាក់ ពីបទគ្រប់គ្រង និងប៉ុនប៉ងលក់សារធាតុអ៊ុយរ៉ានីញ៉ូមតម្លៃ ៣លានដុល្លារ ដែលអាចយកទៅប្រើប្រាស់កែច្នៃគ្រាប់បែកដ៏គ្រោះថ្នាក់បំផុត។

ទីភ្នាក់ងារសន្តិសុខនេះ បានបញ្ជាក់ថា ខ្លួនបានទប់ស្កាត់ «ឧក្រិដ្ឋកម្មឆ្លងដែន» ពាក់ព័ន្ធនឹង «ការលក់ និងការទិញដោយខុសច្បាប់នូវសមាសធាតុនុយក្លេអ៊ែរ ជាពិសេសសមាសធាតុគីមីវិទ្យុសកម្មអ៊ុយរ៉ានីញ៉ូម»។

សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារបានឲ្យដឹងថា ពលរដ្ឋហ្សកហ្ស៊ីម្នាក់ និងជនបរទេសម្នាក់ ត្រូវបានចាប់ខ្លួននៅទីក្រុង Batumi ភាគខាងលិច នៅសមុទ្រខ្មៅ។ ជនទាំង ២រូប ដែលសេចក្តីថ្លែងការណ៍មិនបញ្ចេញឈ្មោះឲ្យដឹង អាចប្រឈមនឹងការជាប់ពន្ធនាគារ ១០ឆ្នាំ។

យ៉ាងណាក្ដី ទីភ្នាក់ងារសន្តិសុខរដ្ឋ មិនបានបង្ហើបឲ្យដឹងថា តើបរិមាណសារធាតុអ៊ុយរ៉ានីញ៉ូមមានកម្រិតប៉ុនណានោះទេ ប៉ុន្តែបានប្រាប់ថា វាគឺជាវិទ្យុសកម្មអាល់ហ្វា និងបេតាដ៏មានឥទ្ធិពល ដែលវាអាចត្រូវបានគេប្រើប្រាស់ ដើម្បីបង្កើតគ្រាប់បែកដ៏មហន្តរាយបំផុត។

ហ្សកហ្ស៊ី ដែលជាប្រទេសមានប្រជាជនប្រហែល ៣,៧លាននាក់ នៅតំបន់កូកាសភាគខាងត្បូង បានបំផ្លាញការប៉ុនប៉ងជាច្រើន ក្នុងការចរាចរសារធាតុអ៊ុយរ៉ានីញ៉ូម ឬសារធាតុវិទ្យុសកម្មផ្សេងទៀត គិតចាប់តាំងពីការបែកបាក់នៃសហភាពសូវៀត ក្នុងឆ្នាំ១៩៩១៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        74
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        119
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm