ក្រសួងឧស្សាហកម្ម ដាក់ប្រព័ន្ធបន្សុទ្ធទឹកស្អាតនៅមន្ទីរពេទ្យគន្ធបុប្ផា ជូនដល់អ្នកព្យាបាលជំងឺពិសា

2025/07/18 03:16:06 am        146

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំប្រព័ន្ធបន្សុទ្ធទឹកស្អាត ជាបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ដែលពិសាបាន នៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមលើកកម្ពស់អនាម័យ និងការកាត់បន្ថយនូវខ្ទង់ចំណាយផ្សេងៗជូនដល់ប្រជាពលរដ្ឋ ដែលយកកូនចៅមកព្យាបាលនៅមន្ទីរពេទ្យ។ 

​ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងពិធីសំណេះ សំណាលជាមួយក្រុមគ្រូពេទ្យ និងអាណាព្យាបាលអ្នកជំងឺ និងប្រគល់-ទទួលឧបករណ៍បរិក្ខារបន្សុទ្ធទឹក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាក្រុង ភ្នំពេញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះថា ក្រោមការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងនាមក្រសួងដែលជា សេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំប្រព័ន្ធម៉ាស៊ីនបន្សុទ្ធទឹកពិសា ផ្គត់ផ្គង់ដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដើម្បីបម្រើដល់ អ្នកសម្រាកព្យាបាលជំងឺ ទទួលពិសាដោយមិនគិតថ្លៃ ក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់អ្នកជំងឺ តាមរយៈការផ្គត់ផ្គង់ ទឹកស្អាតដែលមានគុណភាពខ្ពស់ ស្របតាមស្ដង់ដារទឹកស្អាត។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្ថែមថា តាមរយៈការរៀបចំប្រព័ន្ធម៉ាស៊ីនបន្សុទ្ធទឹកពិសានេះ គឺដើម្បីចូលរួមចំណែកលើកកម្ពស់ អនាម័យ និងសុវត្ថិភាព សុខភាព នៅក្នុងមន្ទីរពេទ្យ និងការចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈ និងកាត់បន្ថយហានិភ័យ នៃការចម្លងមេរោគ តាមរយៈការប្រើប្រាស់ទឹកស្អាត។ សម្រាប់បញ្ហានេះ ក្រសួងគ្រោងដាក់ប្រព័ន្ធម៉ាស៊ីនបន្សុទ្ធទឹកពិសា នៅតាម បណ្តាមន្ទីរពេទ្យរដ្ឋធំៗចំនួន ៥ កន្លែងបន្ថែមទៀត ដើម្បីចូលរួមចំណែកកាត់បន្ថយនូវខ្ទង់ចំណាយផ្សេងៗជូនដល់ប្រពលរដ្ឋ ដែលនាំ កូនចៅមកព្យាបាលនៅតាមមន្ទីរពេទ្យទាំងនោះ។  

សូមបញ្ជាក់ថា គម្រោងនេះត្រូវបានបំពាក់ប្រព័ន្ធបន្សុទ្ធទឹកបរិសុទ្ធ តាមរយៈម៉ាស៊ីនផលិតទឹកបរិសុទ្ធ មានសមត្ថភាពផលិតបាន ២៥០ លីត្រក្នុងមួយម៉ោង ចំនួន ២ គ្រឿង មានទីតាំងស្ថិតនៅក្នុងបរិវេណនៃអគារគន្ធបុប្ផាទី៤ ចំនួន ១ គ្រឿង និងអគារគន្ធបុប្ផាទី៥ ចំនួន ១ គ្រឿង ដោយយកប្រភពទឹកពីបណ្ដាញទុយោទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជុំវិញប្រព័ន្ធនេះដែរ កន្លងមក ក្រុមការងាររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានដំឡើងម៉ាស៊ីនចម្រោះទឹកពិសាបរិសុទ្ធ ជូនមន្ទីរពេទ្យព្រះអង្គឌួងផងដែរ ដោយប្រើ ប្រាស់ថវិកា (ប្រមាណ ៧.១២០ ដុល្លារអាមេរិក) របស់មូលនិធិបម្រើដល់ផលប្រយោជន៍សង្គមនៃរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ។ គម្រោងនេះបានចាប់ផ្តើមអនុវត្តនៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ បន្ទាប់ពីការដំឡើង រួចរាល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រគល់ប្រព័ន្ធចម្រោះទឹកពិសារបរិសុទ្ធ ជូនទៅមន្ទីរពេទ្យព្រះអង្គឌួងជាផ្លូវការ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ កន្លងមក៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        172
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm