អឺរ៉ុប ព្រមានដាក់ទណ្ឌកម្ម UN ឡើងវិញលើអ៊ីរ៉ង់ បើពុំមានវឌ្ឍនភាពជាក់ស្តែងលើកិច្ចចរចានុយក្លេអ៊ែរ

2025/07/18 04:55:03 pm        159

មហាអំណាចអឺរ៉ុបទាំងបី E3 រួមមានបារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ បានប្រាប់អ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ (១៧ កក្កដា) ថា ពួកគេចង់ឱ្យទីក្រុងតេអេរ៉ង់ បន្តផ្លូវការទូតឡើងវិញភ្លាមៗ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយព្រមានថា ប្រសិនបើពុំមានជំហានជាក់ស្តែងណាមួយកើតឡើងនៅចុងរដូវក្តៅនេះទេ អឺរ៉ុបនឹងស្តារទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញលើអ៊ីរ៉ង់។

បណ្ដារដ្ឋមន្ត្រីការបរទេស E3 រួមជាមួយនឹងប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានព្រមានបែបនោះនៅក្នុងជំនួបតាមទូរសព្ទជាលើកដំបូងរបស់ពួកគេ ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានវាយប្រហារតាមអាកាសនៅពាក់កណ្តាលខែមិថុនា លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

បន្ទាប់ពីជំនួបទូរសព្ទនេះ ប្រភពការទូតបារាំងមួយនិយាយថា រដ្ឋមន្ត្រី E3 បានជំរុញឱ្យអ៊ីរ៉ង់ បន្តកិច្ចប្រឹងប្រែងការទូតឡើងវិញភ្លាមៗ ដើម្បីឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ "ដែលអាចផ្ទៀងផ្ទាត់បាន និងយូរអង្វែង"។ គួរឱ្យដឹងថា អឺរ៉ុបបានព្រមានម្តងហើយម្តងទៀតថា លុះត្រាតែមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី បើពុំនោះទេពួកគេនឹងដាក់ "យន្តការត្រឡប់ទៅស្ថានភាពដើមវិញ" ដែលនឹងស្តារឡើងវិញនូវរាល់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិពីមុនលើអ៊ីរ៉ង់ ហើយក៏បានដាក់ពេលកំណត់ចុងខែសីហា ដើម្បីឱ្យអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀង។

ខណៈទីក្រុងតេអេរ៉ង់ និយាយថាខ្លួនបើកចំហចំពោះការទូត គេពុំឃើញមានសញ្ញាណាមួយបង្ហាញថា កិច្ចចរចានុយក្លេអ៊ែរជុំទី៦ រវាងអាមេរិក និងអ៊ីរ៉ង់ នឹងចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗទេ។ ក្រុមអ្នកការទូតនិយាយថា ទោះបីជាការចរចាថ្មីបន្តក៏ដោយ ការឈានដល់កិច្ចព្រមព្រៀងទូលំទូលាយមួយមុនដំណាច់ខែសីហា — ដែលជាថ្ងៃកំណត់ចុងក្រោយដែលអឺរ៉ុបបានផ្តល់ឱ្យ— ហាក់ដូចជាមិនប្រាកដប្រជាទាល់តែសោះ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm