ក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រះផុស ស្រុកគាស់ក្រឡ សម្ពោធអគារស្នាក់ការថ្មី

2022/01/08 04:48:12 pm        580

បាត់ដំបង៖ អគារស្នាក់ការថ្មីរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ស្រេង វង្សហៀង ប្រធានក្រុមការងារចុះជួយឃុំព្រះផុស និងលោកជំទាវ សុត សុវណ្ណដា ។

អគារក្រុមការងារចុះជួយឃុំព្រះផុសនេះ កសាងឡើងដោយ ឯកឧត្ដម ស្រេង វង្សហៀង ប្រធានក្រុមការងារចុះជួយឃុំព្រះផុស និងលោកជំទាវ សុត សុវណ្ណដា ដោយចំណាយថវិកាអស់ជាង ២០ម៉ឺនដុល្លារ។ អគារនេះសាងសង់ឡើងលើផ្ទៃដីទំហំ ១ហិកតា ទំហំអគារ ៣១ម៉ែត្របួនជ្រុង មានចំនួន១១បន្ទប់។ ការកសាងចាប់ផ្ដើមឡើងក្នុងខែកញ្ញា ឆ្នាំ២០២០ និងសាងសង់រួចរាល់នៅក្នុងខែមេសា ឆ្នាំ២០២១។

 ឯកឧត្ដម ស្រេង វង្សហៀង បានឱ្យដឹងថា អគារស្នាក់ការថ្មីនេះកសាងឡើងក្នុងគោលបំណង ដើម្បីឲ្យក្រុមការងារមានភាពងាយស្រួលក្នុងការស្នាក់ ដើម្បីបំពេញការងារឱ្យបានល្អប្រសើរ។

ឯកឧត្តម ស្រេង វង្សហៀង ថ្លែងថា កន្លងមកក្រុមការងារចុះជួយឃុំព្រះផុស បានកសាងផ្លូវ កៅស៊ូ មួយខ្សែ ប្រវែង ១២០០ម៉ែត្រ ទទឹង៦ម៉ែត្រ ជាថវិកាផ្ទាល់របស់ឯកឧត្ដម និងលោកជំទាវ  និងចែកអំណោយជូនប្រជាពលរដ្ឋ ចំនួនសរុបប្រហែល ៣០លើក ស្មើជាង ៤០០០គ្រួសារ។

ឯកឧត្ដមបន្តថា ក្រុមការងារកំពុងតែពិនិត្យមើលផ្លូវតាមភូមិដែលរងការខូចខាត ដោយសារទឹកជំនន់កាលពីកន្លងមក និងជួសជុលឡើងវិញ ក្នុងឆ្នាំ២០២២ នេះ។

ជាមួយគ្នានេះ ក្រុមការងារចុះជួយឃុំព្រះផុស មានគំរោងជួយប្រជាពលរដ្ឋ ផ្នែកកសិកម្ម និងរកទីផ្សារជូនគាត់ ដើម្បីជួយឲ្យពួកគាត់មានជីវភាពធូរធាជាងមុន។

ឯកឧត្ដម ស្រេង វង្សហៀង បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ ត្រូវចេះបង្កេីតមុខរបរខ្លួនឯង និងរកចំណូលចូលគ្រួសារ ដើម្បីកុំឲ្យមានចំណាកស្រុកតទៅទៀត៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm