ពលរដ្ឋអាមេរិក ចេញតវ៉ាទូទាំងប្រទេសប្រឆាំងលោក Trump ជុំវិញការបង្រ្កាបអន្តោប្រវេសន៍ និងការកាត់ជំនួយ

2025/07/18 05:44:16 pm        121

បាតុកម្មទ្រង់ទ្រាយធំ និងព្រឹត្តិការណ៍ប្រឆាំងគោលនយោបាយដ៏ចម្រូងចម្រាសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលរួមមានការនិរទេសជនអន្តោប្រវេសន៍ និងការកាត់ជំនួយសុខភាព និងសំណាញ់សុវត្ថិភាពផ្សេងទៀតសម្រាប់ប្រជាជនក្រីក្រនៅសហរដ្ឋអាមេរិក បានចាប់ផ្តើមយ៉ាងតានតឹងកាលពីថ្ងៃព្រហស្បតិ៍ (១៧ កក្កដា) នៅជាង ១.៦០០ទីតាំងនៅទូទាំងប្រទេស។

ទិវាសកម្មភាពជាតិទ្រង់ទ្រាយធំប្រឆាំងលោក Trump នេះ ធ្វើឡើងក្រោមឈ្មោះថា "បញ្ហាល្អបន្តកើតឡើង" (Good Trouble Lives On) ដោយការតវ៉ាត្រូវធ្វើឡើងតាមដងផ្លូវ ទីតាំងតុលាការ និងទីសាធារណៈផ្សេងទៀត ខណៈអ្នករៀបចំអំពាវនាវឱ្យតវ៉ាដោយសន្តិភាព។ បាតុកម្មធំៗធ្វើឡើងនៅក្រុង Atlanta និង St. Louis ក៏ដូចជាក្រុង Oakland របស់រដ្ឋ California និងក្រុង Annapolis របស់រដ្ឋ Maryland ជាមួយនឹងហ្វូងមនុស្សចេញដើរយ៉ាងកុះករតាមដងផ្លូវ។

អ្នកចូលរូមតវ៉ានិយាយថា អាមេរិកកំពុងប្រឈមនឹងពេលវេលាគួរឱ្យភ័យខ្លាចបំផុតមួយក្នុងប្រវត្តិសាស្រ្តជាតិ ជាមួយនឹងកំណើនភាពផ្ដាច់ការ ភាពគ្មានច្បាប់ក្នុងរដ្ឋបាល ក៏ដូចជាសិទ្ធិសេរីភាពនៃប្រជាធិបតតេយ្យកំពុងជួបគ្រោះថ្នាក់។

ការរុញច្រានប្រឆាំងនឹងលោក Trump ក្នុងអាណត្តិទី២ រហូតមកដល់ពេលនេះ បានផ្តោតលើការបង្រ្កាប និរទេស និងយុទ្ធសាស្ត្រអនុវត្តច្បាប់អន្តោប្រវេសន៍មិនបន្ធូរដៃរបស់លោក។ ការឆ្មក់ចាប់ខ្លួនជនដែលរស់នៅអាមេរិកដោយខុសច្បាប់ បានបង្កកំហឹងក្នុងចំណោមប្រជាជន ដោយអ្នកតវ៉ារាប់ពាន់នាក់បានចាប់ផ្តើមធ្វើបាតុកម្មយ៉ាងហិង្សានៅតាមដងផ្លូវក្នុងទីក្រុង Los Angeles កាលថ្ងៃទី០៨ ខែមិថុនា។

បាតុកម្មទ្រង់ទ្រាយធំមួយទៀតថ្ងៃទី១៤ ខែមិថុនា ក្រោមឈ្មោះថា "គ្មានស្ដេច" ក៏បានមើលឃើញមនុស្សជិតលាននាក់ដើរតវ៉ារាប់រយទីតាំងចាប់ពីទីក្រុង New York ទៅដល់ San Francisco ។ ក្រុមបាតុករចាត់ទុកលោក Trump ថាជាជនផ្តាច់ការ ហើយរិះគន់លោកថាធ្វើខ្លួនដូចជាស្ដេច ព្រោះតែការប្រារព្ធខួបកំណើតរបស់លោកជាមួយនឹងការដង្ហែក្បួនយោធាដ៏ធំ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        274
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        316
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        296

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm