ការវាយប្រហារតាមអាកាសអ៊ីស្រាអែលនៅហ្កាហ្សាសម្លាប់មនុស្សជាង ៩០ នាក់ក្នុងពេល ២៤ម៉ោង រួមទាំងអ្នកស្វែងរកជំនួយ

2025/07/18 06:04:07 pm        101

យោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់ហ្កាហ្សាបានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៩០ នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ រួមទាំងជនស៊ីវិលជាច្រើននាក់ដែលកំពុងស្វែងរកជំនួយមនុស្សធម៌។ការវាយប្រហារនានា បានបង្កើនភាពរងទុក្ខកាន់តែខ្លាំងក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានរងការឡោមព័ទ្ធរួចហើយ។   

ក្នុងចំណោមអ្នកស្លាប់មានយ៉ាងហោចណាស់មនុស្ស ៣ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើព្រះវិហារ Holy Family Catholic ក្នុងទីក្រុងហ្កាហ្សា ដែលបានធ្វើឱ្យមនុស្ស១០នាក់ផ្សេងទៀតរងរបួសផងដែរ។ ការវាយប្រហារលើព្រះវិហារ ដែលជាកន្លែងគោរពបូជារបស់     សាសនិកកាតូលិកតែមួយគត់នៅហ្កាហ្សា បានទាក់ទាញការថ្កោលទោសយ៉ាងទូលំទូលាយ។  

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahuបាននិយាយថា ប្រទេសរបស់លោកមានការសោកស្ដាយយ៉ាងខ្លាំង ដែលគ្រាប់បែកបានប៉ះចំព្រះវិហារនោះ។

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក Majed Bamya បានពណ៌នាសហគមន៍គ្រិស្តបរិស័ទប៉ាឡេស្ទីនថាជាផ្នែកសំខាន់មួយនៃប្រវត្តិសាស្រ្ត និងអត្តសញ្ញាណរបស់ប្រជាជន។ លោកបញ្ជាក់ថា ជម្លោះមិនមែនជាសង្គ្រាមសាសនាទេ ប៉ុន្តែជាការតស៊ូដើម្បីសិទ្ធិ និងការរស់រានរបស់ប៉ាឡេស្ទីន។

ទន្ទឹមនឹងនេះ ក្រុមអ្នកសម្របសម្រួលមកពីប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានបង្ហាញសំណើបទឈប់បាញ់ថ្មីដល់ក្រុមហាម៉ាស និងអ៊ីស្រាអែល។ ផែនការនេះរួមមានបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ ការដោះលែងចំណាប់ខ្មាំង ការដោះដូរអ្នកទោសប៉ាឡេស្ទីន និងការបង្កើនជំនួយមនុស្សធម៌។ ទោះជាយ៉ាងណាក៏ដោយ ការចរចាដោយប្រយោលនៅតែជាប់គាំង ស្របពេលមានការចោទប្រកាន់គ្នាទៅវិញទៅមកពីការអូសបន្លាយនៃកិច្ចព្រមព្រៀងបទឈប់។

ស្ថានការណ៍មនុស្សធម៌នៅហ្កាហ្សានៅតែធ្ងន់ធ្ងរ ដោយសារតែការបន្តអំពើហិង្សាពីសំណាក់អ៊ីស្រាអែល ធ្វើឱ្យជនស៊ីវិលរងទុក្ខវេទនាក្នុងជម្លោះកាន់តែខ្លាំង៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm