លោក Trump ថាសហរដ្ឋអាមេរិក នឹងដាក់អត្រាពន្ធរួមទៅលើជាង ១៥០ប្រទេស

2025/07/18 06:39:33 pm        113

យោងតាមរបាយការណ៍របស់សារព័ត៌មាន Politico បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (១៦ កក្កដា) សប្ដាហ៍នេះបានបង្ហាញពីផែនការថ្មីមួយក្នុងការដាក់អត្រាពន្ធរួម ទៅលើប្រទេស និងតំបន់ជាង១៥០ ទូទាំងសកលលោក។

លោក Trump បានប្រាប់អ្នកយកព័ត៌មានអំឡុងកិច្ចពិភាក្សាជាមួយព្រះអង្គម្ចាស់បារ៉ែនថា "អត្រានឹងដូចគ្នាសម្រាប់ក្រុមសេដ្ឋកិច្ចដែលបានជ្រើសរើសនោះ"។ អត្រាពន្ធនៅក្រោមវិធានការថ្មីនេះត្រូវបានលោក Trump ចាត់ទុកថា "មិនធំពេកទេ" ហើយដាក់លើអ្នកដែលមិនសូវធ្វើអាជីវកម្មច្រើនជាមួយអាមេរិក។

គួររម្លឹកថា នៅក្នុងខែមេសា រដ្ឋបាលលោក Trump បានណែនាំពន្ធមូលដ្ឋាន ១០% លើសេដ្ឋកិច្ចដែលពុំមានកិច្ចព្រមព្រៀងទ្វេភាគី។ ទោះបីជាលោក Trump ធ្លាប់បានបង្ហើបថា កម្រិតមូលដ្ឋានថ្មីអាចដំឡើងដល់ ១៥% ឬ ២០% ក៏ដោយ ក៏លោកមិនបានបញ្ជាក់ពីអត្រាថ្មីជាក់លាក់ទេកាលពីថ្ងៃពុធនោះ។ សារព័ត៌មាន Bloomberg រាយការណ៍ថា អត្រាថ្មីអាចចន្លោះពី ១០% ទៅ ១៥%។

របាយការណ៍និយាយថា រដ្ឋាភិបាលអាមេរិកបានផ្ញើលិខិតទៅកាន់ប្រទេសរាប់សិបរួចមកហើយ រួមទាំងសហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូងផងដែរ ដោយបញ្ជាក់ពីអត្រាពន្ធដែលពួកគេនឹងត្រូវប្រឈម ចាប់ពីថ្ងៃទី០១ ខែសីហា។ ទោះយ៉ាងនេះក្ដី អ្នកវិភាគ និងអ្នកសង្កេតការណ៍ បានងឿងឆ្ងល់ថា តើកាលបរិច្ឆេទកំណត់នេះនឹងចូលជាធរមានដូចដែលគ្រោងទុកនៅថ្ងៃទី០១ ខែសីហា ឬទេ ស្របពេលមានក្ដីបារម្ភពីផលប៉ះពាល់អាចកើតមានទៅលើសេដ្ឋកិច្ច និងនយោបាយក្នុងស្រុកផ្ទាល់របស់អាមេរិក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        15
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        13
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm