រដ្ឋមន្ត្រី​សុខាភិបាល​ចក្រភព​អង់គ្លេស​ព្រមាន​ពី​ការ​កើន​ឡើង​ការ​ចូល​មន្ទីរពេទ្យ​

2022/01/08 06:05:59 pm        389

​អង់គ្លេស៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ចក្រភព​អង់គ្លេស​លោក Sajid Javid បាន​ព្រមាន​ថា ការចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​កំពុង​កើនឡើង ហើយ​សេវា​សុខាភិបាល​ជាតិនឹង​ប្រឈមការចុះ​ខ្សោយ​នៅ​រយៈពេល​ពីរ​បី​សប្តាហ៍​ខាងមុខ​។ លោក Javid បាន​និយាយ​ក្នុងអំឡុងពេលដំណើរ​ទស្សនកិច្ច​ទៅកាន់​មន្ទីរពេទ្យ King's College នៅ​ភាគខាងត្បូង​ទីក្រុង​ឡុង​ដ៍ ដែល​លោក​បានលើកឡើង​ពី​សារៈសំខាន់​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​។

លោក Javid បាន​និយាយថា​ លោក​ត្រូវបាន​គេ​ប្រាប់​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ថា ៧០%​ នៃ​អ្នកជំងឺ ​COVID-19 នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យមិនបាន​ចាក់​វ៉ា​ក់សាំង​នោះទេ​។ រដ្ឋមន្ត្រី​សុខាភិបាល​បាន​និយាយថា ការិយាល័យ​ស្ថិតិ​ជាតិរបស់ ចក្រភព​អង់គ្លេស​បាន​ប៉ាន់ប្រមាណ​ថា ​កាលពី​សប្តាហ៍​មុនមនុស្ស​ម្នាក់​ក្នុងចំណោមមនុស្ស ១៥នាក់​នៅ​ទីក្រុងឡុង​ដ៍បាន​ឆ្លង​វីរុស COVID-19។ លោក​និយាយថា​ យើង​មិន​ធ្លាប់​ឃើញ​អត្រា​ឆ្លង​វីរុស COVID-19 បែបនេះពីមុនមក​នោះទេ​។ ទោះជា​យ៉ាងណា លោក​បាន​និយាយថា​ មានសញ្ញា​លើកទឹកចិត្ត​នៅពេល​ប្រៀបធៀប​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី omicron ទៅនឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​មុន​នៃ​វីរុស ​COVID-19 ប៉ុន្តែ​មាន​អត្រា​ឆ្លង​ខ្ពស់​ទោះបីជាមាន​រោគសញ្ញា​ស្រាល​ក៏ដោយ ដែល​យើង​កំពុង​មើលឃើញ​ការចូល​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ ហើយបាន​ព្រមាន​ឲ្យ​ប្រជាជន​ឲ្យ​ប្រុងប្រយ័ត្ន​។

នៅ​ចក្រភព​អង់គ្លេសបាន​រាយការណ៍​អំពី​ករណី​ថ្មី​ជិត ១៨០,០០០​ករណីកាលពី​ថ្ងៃ​ព្រហស្បតិ៍​តែមួយ​ថ្ងៃ ការ​កើនឡើង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី omicron បាន​បង្ខំ​ឱ្យ​បុគ្គលិក​ជាច្រើន​ស្នាក់​នៅផ្ទះ​។ នៅ​ទីក្រុង​ឡុង​ដ៍ បុគ្គលិក​យោធា​ប្រមាណ ២០០នាក់រួមទាំង​គ្រូពេទ្យ​យោធា​ចំនួន ៤០​នាក់​កំពុង​ត្រូវបាន​ដាក់ពង្រាយ​ទៅកាន់​មន្ទីរពេទ្យ ​ដែល​កំពុង​តស៊ូ​ក្នុង​ការផ្តល់​ការថែទាំ​ដ៏​សំខាន់​ក្នុងពេល​ខ្វះ​បុគ្គលិក ដែល​ត្រូវបាន​ដាក់កំហុស​លើ​ចំនួន​បុគ្គលិក​ដែល​ឈឺ ឬ​ធ្វើ​ច​ត្តាឡី​ស័ក​ដោយសារតែ​វីរុស COVID-19៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        180
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        220
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm