លោក Zelensky ប្រាប់ថា កំពុងពិចារណាជាមួយលោក Trump អំពី «កិច្ចព្រមព្រៀងយានដ្រូនដ៏ធំ»

2025/07/18 11:07:01 pm        65

ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កំពុងពិចារណាអំពី «កិច្ចព្រមព្រៀងធំមួយ» ដោយពាក់ព័ន្ធនឹងទីក្រុងវ៉ាស៊ីនតោនទិញយានដ្រូនរបស់អ៊ុយក្រែនដែលត្រូវបានសាកល្បងប្រើប្រាស់នៅសមរភូមិ ជាថ្នូរនឹងការទិញអាវុធរបស់ទីក្រុងគីវពីសហរដ្ឋអាមេរិក។ នេះបើតាមការឲ្យដឹងពីមេដឹកនាំអ៊ុយក្រែន នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន New York Post (The Post)។

ក្នុងបទសម្ភាសន៍នោះ លោក Zelensky បានបញ្ជាក់ថា កិច្ចពិភាក្សាចុងក្រោយបំផុតរបស់លោកជាមួយលោក Trump បានផ្តោតលើកិច្ចព្រមព្រៀងដែលនឹងជួយប្រទេសនីមួយៗជំរុញបច្ចេកវិទ្យាពីលើអាកាសរបស់ខ្លួន។ យានដ្រូនរបស់អ៊ុយក្រែន អាចវាយប្រហារគោលដៅចូលជ្រៅដល់ទៅ ១.៣០០គីឡូម៉ែត្រ ក្នុងដែនដីរុស្ស៊ី។

ក្នុងបទសម្ភាសដែលធ្វើឡើងកាលពីថ្ងៃទី១៦ ខែកក្កដា លោក Zelensky បានប្រាប់សារព័ត៌មាន The Post ថា៖ «អាមេរិកត្រូវការបច្ចេកវិទ្យានេះ ហើយពួកគេត្រូវមានវានៅក្នុងឃ្លាំងអាវុធរបស់ពួកគេ»។ មេដឹកនាំអ៊ុយក្រែនបានបន្តថា យានដ្រូន គឺជាគ្រឿងយុទ្ធោបករណ៍ដ៏សំខាន់ ដែលអាចឲ្យប្រទេសរបស់លោកតទល់នឹងការលុកលុយឈ្លានពានរបស់រុស្ស៊ីអស់រយៈពេលជាង ៣ឆ្នាំ។

លោកបានប្រាប់ទៀតថា៖ «យើងនឹងត្រៀមខ្លួន ដើម្បីចែករំលែកបទពិសោធន៍នេះជាមួយអាមេរិក និងដៃគូអឺរ៉ុបផ្សេងទៀត»។ ហើយជាមួយគ្នានេះ លោកបានបន្ថែមថា អ៊ុយក្រែនក៏កំពុងពិភាក្សាផងដែរជាមួយដាណឺម៉ាក ន័រវែស និងអាល្លឺម៉ង់។

កាលពីថ្ងៃព្រហស្បតិ៍ (ទី១៧ ខែកក្កដា) លោក Zelensky បានប្រកាសពីកិច្ចព្រមព្រៀងមិនបញ្ជាក់ជាក់លាក់នាពេលអនាគត ជាមួយសហរដ្ឋអាមេរិក ដែលលោកបាននិយាយថា នឹងជួយពង្រឹងប្រទេសរបស់លោក ខណៈដែលលោកបានមានវត្តមាននៅក្នុងសភា ដើម្បីបង្ហាញរដ្ឋាភិបាលថ្មីរបស់លោក៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm