រុស្សី​ផ្តល់​វីដេអូ​អំពី​កងទ័ព​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម​នៅ​ព្រំដែន​ប្រទេស​កា​ហ្សា​ក់​ស្ថាន​

2022/01/08 06:28:33 pm        438

​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី និង​ប្រទេស​ដទៃទៀតនៃ​សម្ព័ន្ធភាព​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​រួម (CSTO) បាន​បញ្ជូន​កងទ័ព​ទៅកាន់​ប្រទេស​កា​ហ្សា​ក់​ស្ថាន​កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​ការតវ៉ារាលដាល​ខ្លាំង​នៅក្នុង​ប្រទេស​អាស៊ី​កណ្តាល​មួយ​នេះ​។ ក្រសួងការពារជាតិ​រុស្ស៊ីបាន​បញ្ចេញវីដេអូដែល​បង្ហាញ​ពីអ្វី​ដែល​ខ្លួន​បាន​និយាយថា ទាហាន​រុស្ស៊ី​មកដល់​អាកាសយានដ្ឋានទីក្រុង Almaty ក្នុងប្រទេស​កា​ហ្សា​ក់​ស្ថាន​។

​ប្រទេស​កា​ហ្សា​ក់​ស្ថាន​កំពុង​ជួបប្រទះ​ការតវ៉ា​ដ៏​អាក្រក់​បំផុត​ ចាប់តាំងពី​ប្រទេស​នេះ​ទទួលបាន​ឯករាជ្យ​ពី​សហភាពសូវៀត​កាលពី​បី​ទសវត្សរ៍​មុន​។​ ​បាតុកម្ម​បានចាប់ផ្តើម​ឡើង​ជុំវិញ​ការកើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​ថ្លៃ​ជិត​ទ្វេ​រដង ហើយ​បា​តុកម្មបាន​រាលដាល​ឆាប់រហ័ស​នៅ​ទូទាំងប្រទេស ដោយ​បង្ហាញ​ពី​ការមិនសប្បាយចិត្តកាន់តែ​ខ្លាំង​ឡើង​ ចំពោះ​ការគ្រប់គ្រង​របស់​គណ​បក្ស​តែមួយ​ចាប់តាំងពី​ទទួលបាន​ឯករាជ្យ​។ ការតវ៉ា​បាន​ប្រែក្លាយជា​ហិង្សាដោយ​អគារ​រដ្ឋាភិបាល​ត្រូវបាន​ដុតបំផ្លាញ ហើយ​បាតុករ និង​មន្ត្រី​អនុវត្ត​ច្បាប់​ជាច្រើន​នាក់​បាន​ស្លាប់ និង​រងរបួស​។

​ប្រធានាធិបតី​កា​ហ្សា​ក់​ស្ថានលោក Kassym-Jomart Tokayev ប្តេជ្ញា​ឆ្លើយតបកាន់តែ​តឹងរ៉ឹង ដោយ​លោក​បាន​អំពាវនាវ​ដល់​សម្ព័ន្ធភាព​អង្គការ​សន្ធិសញ្ញាសន្តិសុខ​រួម (CSTO) ឱ្យជួយ​។ មន្ត្រី​​កា​ហ្សា​ក់​ស្ថាន​បាន​ទទូចថា​ កងទ័ព​មកពី​សម្ព័ន្ធមិត្តដែល​រួមមាន​អតីតសាធារ​ណរដ្ឋ​សូ​វៀត​មួយចំនួន នឹងមិន​ប្រយុទ្ធ​ជាមួយ​បាតុករ​នោះទេ ហើយ​ជំនួស​ដោយ​ការការពារ​ស្ថាប័ន​រដ្ឋាភិបាល​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        116
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        154
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm