លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ជួបសំណេះសំណាល​ជាមួយ​និស្សិត​ជ័យ​លាភី​អាហា​រូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសហុងគ្រីចំនួន ១៦រូប

2025/07/19 12:53:22 am        828

នៅរសៀលថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សា និងជាបេសកជនពិសេស សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បាន​អនុញ្ញាត​ឱ្យ​ក្រុម​និស្សិត​ជ័យ​លាភី​អាហា​រូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សា​នៅ​ប្រទេសហុងគ្រី ចំនួន ១៦រូប ចូលជួបសម្ដែងការគួរសម នៅទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុន ទ្រី ភាព គ្រុប។

នៅក្នុងជំនួបនេះដែរ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត បានមានប្រសាសន៍លើកឡើងថា តាម​រយៈ​អាហា​រូបករណ៍នេះ គឺបានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ក្មួយៗយុវជន និងជាពិសេស ការ​យក​ចិត្ត​ទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុនៗ ដឹកនាំដោយ​សម្ដេច​តេជោ​អតីត​នាយក​រដ្ឋ​មន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តមកដល់អាណត្តិថ្មី ដែលដឹកនាំដោយ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន ក្នុងការលើកកម្ពស់ និងការ​អភិវឌ្ឍ​សមត្ថភាពធនធានមនុស្ស។ បន្ថែមលើនេះទៀត លោកអ្នកឧកញ៉ាបណ្ឌិត បាន​ផ្ដាំ​ផ្ញើ​ដល់​ក្មួយ​ៗ​និស្សិត​ថា ក្មួយៗគ្រប់រូបត្រូវក្ដាប់ឱកាសនេះឱ្យជាប់ ហើយត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​សិក្សា​ក្រេប​យក​ចំណេះដឹ​ង​តាមជំនាញរៀងៗខ្លួន ជាពិសេសពេលបានបញ្ចប់ការសិក្សា ត្រូវ​យក​ចំណេះ​ដឹង​ទាំង​នោះ​មក​ធ្វើ​ការ​ចែក​រំលែក និងចូលរួមអភិវឌ្ឍប្រទេសរបស់យើង ដើម្បី​ជា​ការ​តប​ស្នង​សង​គុណ​ដល់ឪពុកម្ដាយ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ពី​ព្រោះ​ថា បើគ្មានគណបក្សប្រជាជនកម្ពុជាទេ ប្រទេសយើងក៏មិនមានសុខសន្តិភាព និង​ការ​អភិវឌ្ឍ​ដែរ​ ហើយសន្តិភាព និងការអភិវឌ្ឍនេះហើយ ដែលផ្ដល់ឱ្យក្មួយៗរស់នៅបានស្រួល និង​មាន​ឱកាស​បាន​ទៅសិក្សា​នៅបរទេសដូចពេលនេះ។

បន្ទាប់ពីការផ្ដល់នូវប្រសាសន៍ណែនាំដ៏មានអត្ថន័យរួចមកលោកអ្នកឧកញ៉ា បណ្ឌិត ក៏មាន​អំណោយ​ជា​ថវិកា​មួយចំនួនសម្រាប់ក្រុមនិសិត្សទាំង១៦ រូប នេះផងដែរ៕


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        123
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        103
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm