អ៊ីស្រាអែលនៅថ្ងៃសុក្រនេះ បានបដិសេធរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរីដែលថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសបន្ថែមទៀត នៅជិតទីក្រុង Sweida ដែលភាគច្រើនប្រជាជន Druzeរស់នៅ កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
អ្នកនាំពាក្យម្នាក់ បានប្រាប់សារព័ត៌មាន AFPថា៖ «យោធាអ៊ីស្រាអែល មិនបានដឹងអំពីការវាយប្រហារនៅពេលយប់ នៅក្នុងប្រទេសស៊ីរីនោះទេ។
អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើកងទ័ពស៊ីរី នៅទីក្រុង Sweida និងទីក្រុងដាម៉ាស( Damascus) កាលពីដើមសប្តាហ៍នេះ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលដែលគ្រប់គ្រងដោយមេដឹកនាំឥស្លាមនិយម ឲ្យដកកងទ័ពរបស់ខ្លួនចេញពីសហគមន៍ Druze ជុំវិញទីក្រុង Sweida បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងសាហាវ រវាងក្រុមប្រកាន់និកាយ យ៉ាងសាហាវ។ ទាហានស៊ីរី បានដកខ្លួនចេញពីកាលពីថ្ងៃព្រហស្បតិ៍។

