នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម៖ ភារកិច្ចស្នូលរបស់កងកម្លាំងក្នុងសម័យសន្តិភាព គឺធ្វើទំនាក់ទំនងល្អជាមួយប្រទេសជិតខាង

2025/07/19 05:17:55 pm        491

នាយឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និង​ជាមេបញ្ជាការដ្ឋាន​វិស្វកម្ម អគ្គបញ្ជាការ បានប្រាប់ដល់សិក្ខាកាមនៃវិទ្យាស្ថានវិស្វកម្មមរតកតេជោ កងយោធពលខេមរភូមិន្ទថា ភារកិច្ចស្នូលរបស់កងកម្លាំង ក្នុងសម័យសន្តិភាព គឺធ្វើការទំនាក់ទំនងល្អជាមួយប្រទេសជាមិត្តឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងឱកាសអញ្ជើញ ចុះជួបសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់សិក្ខាកាម​វិទ្យាស្ថានវិស្វកម្ម​មរតកតេជោកងយោធពលខេមរភូមិន្ទ ដែលជាធនធានមនុស្សរបស់កងកម្លាំង​វិស្វកម្មអគ្គបញ្ជាការ ដែលមានមូលដ្ឋានស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នាយឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម បានបញ្ជាក់ថា «ភារកិច្ចស្នូល​របស់​កងកម្លាំងក្នុងសម័យសន្តិភាព គឺការពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដា​ប្រទេស​ជិតខាង និងស្ថាបនាខឿនការពារជាតិ ហេដ្ឋារចនាសម្ព័ន្ធតាមបន្ទាត់ព្រំដែន មិនបង្កើតឱ្យមានបញ្ហា​នៅតាមតំបន់បន្ទាត់ព្រំដែន ដោយអនុវត្តតាមគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្តអនុវត្តរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឱ្យព្រំដែនក្លាយជាព្រំដែន « សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពជាដើម» ។

នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា កងកម្លាំងវិស្វកម្មជាកម្លាំងស្នូល កម្លាំងឆ្អឹងខ្នង និង​ជាកម្លាំងផ្តាច់ព្រ័ត្ររបស់រាជរដ្ឋាភិបាល​ ជាកងកម្លាំងវិស្វកម្ម ទៅដល់ទីណាប្រៀបដូចនាយករដ្ឋមន្ត្រី ទៅដល់ទីនោះយ៉ាងដូច្នោះដែរ ខណៈនៅគ្រប់កាលៈទេសៈទាំងអស់កងកម្លាំងវិស្វកម្មនៃកង​យោធពល​ខេមរភូមិន្ទនៅតែបន្តធ្វើជាកម្លាំងស្នូលនិងអនុវត្តផ្ទាល់នូវភារកិច្ចជាយុទ្ធសាស្ត្រ និង​ជាប្រវត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារអធិបតេយ្យបូរណភាពទឹកដី បានអនុវត្តភារកិច្ច​យ៉ាង​សកម្ម​ក្នុងការកសាងផ្លូវ-ស្ពាន ក្រោមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍តំបន់​ព្រំដែន ក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី និងខេត្តរតនគីរី នាទិសឦសាននៃមាតុភូមិ ស្របតាមគោល​នយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ដោយកសាងខ្សែព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង​ទាំងបី ជាព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយ​ដើរទន្ទឹមគ្នានឹងគោលការណ៍កសាងខឿនការពារជាតិគឺជាប្រជាជន ដែលជាគ្រឹះដ៏រឹងមាំមិនចេះ​​រីងស្ងួត និងជាសាក្សីរស់ប្រកបដោយនិរន្តរភាព។

ជាមួយគ្នានោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ក៏បានប្រាប់ដល់សិក្ខាកាមជាយោធិន​នៃវិស្វកម្ម​ទាំងអស់ផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ​របស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ​នូវយុទ្ធសាស្រ្ដ​បញ្ចកោណដំណាក់កាលទី១ ដោយបានដាក់ចេញគោលដៅយុទ្ធសាស្ត្រទាំង៥ គឺ«កំណើន ការងារ សមធម៌ ប្រសិទ្ធភាពការងារ និងចីរភាព»។ រួមនឹងអាទិភាពទាំង៥«មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្នុងនោះកងយោធពលខេមរភូមិន្ទត្រូវធ្វើការកែទម្រង់លើគ្រប់វិស័យ រួមមានទាំងទំនើបកម្មការកសាងបណ្ដុះបណ្ដាលធនធានមនុស្ស និងទំនើបកម្មរាល់យុទ្ធោបករណ៍ ប្រកបដោយបច្ចេកវិទ្យាខ្ពស់ជាដើម។

ក្នុងន័យនេះវិទ្យាស្ថានវិស្វកម្មមរតកតេជោ បានខិតខំប្រឹងប្រែងធ្វើការកសាងបណ្ដុះបណ្ដាល​ធនធាន​មនុស្សវិស្វកម្ម ឱ្យប្រកបទៅដោយលក្ខណៈសម្បត្ដិ៦យ៉ាង ពោលគឺ«វិន័យ សីលធម៌ វិជ្ជាជីវៈ សមត្ថភាព គុណភាព និងប្រសិទ្ធភាពការងារ»ជាដើម ជាពិសេសកសាង​បណ្ដុះបណ្ដាល​ធនធាន​មនុស្សប្រកបដោយគុណវុឌ្ឍន៍ពិតប្រាកដស្របទៅតាមការកែទម្រង់របស់រាជារដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ និងអគ្គបញ្ជាការ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        201
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm