រដ្ឋបាលលោកTrump ច្រានចោលការកែទម្រង់ជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក (WHO)

2025/07/19 05:51:29 pm        247

សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានច្រានចោលជាផ្លូវការនូវការផ្លាស់ប្តូរចំពោះវិធានការឆ្លើយតបទៅនឹងជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក ដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បាននិយាយថា វិធានការនេះបានរំលោភលើអធិបតេយ្យភាពជាតិ។

សេចក្តីសម្រេចនេះធ្វើឡើងប៉ុន្មានខែបន្ទាប់ពីលោក Trump បានចាប់ផ្តើមដំណើរការដកសហរដ្ឋអាមេរិកចេញពីស្ថាប័នសុខភាពរបស់អង្គការសហប្រជាជាតិនៅពេលលោកត្រឡប់ចូលមកកាន់តំណែងវិញកាលពីខែមករា។ ទោះបីជាមានការដកខ្លួនក៏ដោយ ក្រសួងការបរទេសបាននិយាយថា ភាសានៅក្នុងកំណែទម្រង់ដែលបានអនុម័តកាលពីឆ្នាំមុន នឹងនៅតែជាប់កាតព្វកិច្ចនៅលើទឹកដីសហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍រួម រដ្ឋមន្ត្រីការបរទេសលោក Marco Rubio និងរដ្ឋមន្ត្រីក្រសួងសុខភិបាលនិងប្រជាសេវា លោក Robert F Kennedy បាននិយាយថា វិសោធនកម្ម «ប្រឈមនឹងការជ្រៀតជ្រែកដោយពុំមានការធានាចំពោះសិទ្ធិអធិបតេយ្យជាតិរបស់យើងក្នុងការបង្កើតគោលនយោបាយសុខាភិបាល»។

សេចក្តីថ្លែងការណ៍និយាយថា «យើងនឹងដាក់ពលរដ្ឋអាមេរិកជាអាទិភាពក្នុងរាល់សកម្មភាពរបស់យើង ហើយយើងនឹងមិនអត់ឱនចំពោះគោលនយោបាយអន្តរជាតិដែលបំពានលើការនិយាយស្តី ឯកជនភាព ឬសេរីភាពផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិកឡើយ»។

លោក Rubio និង លោក Kennedy បាននិយាយថាសហរដ្ឋអាមេរិក កំពុងផ្តាច់ខ្លួនចេញពីការធ្វើវិសោធនកម្មជាបន្តបន្ទាប់ចំពោះបទប្បញ្ញត្តិសុខភាពអន្តរជាតិ ដែលផ្តល់មូលដ្ឋានច្បាប់សម្រាប់ការសម្របសម្រួលជាសកលក្នុងអំឡុងពេលមានការផ្ទុះជំងឺឡើង។ ការផ្លាស់ប្តូរដែលបានអនុម័តកាលពីឆ្នាំមុនដោយសន្និបាតសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវ រួមមានការប្តេជ្ញាចិត្តចំពោះ «សាមគ្គីភាព និងសមភាព» និងការបង្កើតយន្តការវាយតម្លៃតម្រូវការរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងអំឡុងពេលមានអាសន្នសុខភាពសកល។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        48
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        37
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm