ស៊ីរីនឹងដាក់ពង្រាយកងកម្លាំងខណៈការប៉ះទង្គិចកាន់តែខ្លាំងរវាងក្រុម Bedouin-Druze ផ្ទុះឡើងនៅខេត្ត Suwayda

2025/07/19 06:06:30 pm        169

ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើងម្តងទៀតរវាងក្រុមជនជាតិភាគតិចDruze និងកុលសម្ព័ន្ធ Bedouin នៅក្នុងខេត្ត Suwayda ភាគខាងត្បូងប្រទេសស៊ីរី ប៉ុន្មានម៉ោងមុនពេលមានរបាយការណ៍អំពីកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែល។

បន្ទាប់ពីមានការបន្តឡើងវិញការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រ ការិយាល័យប្រធានាធិបតីស៊ីរី បាននិយាយថា អាជ្ញាធរនឹងដាក់ពង្រាយកងកម្លាំងដើម្បីស្តារឡើងវិញភាពស្ងប់ស្ងាត់នៅខេត្តដែលមានជនជាតិភាគតិច Druze រស់នៅច្រើន។

លោកប្រធានាធិបតី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសុក្រថា «ស្ថាប័នពិសេសរបស់រដ្ឋ នឹងធ្វើការដាក់ពង្រាយកងកម្លាំងដើម្បីកាត់បន្ថយការប៉ះទង្គិចគ្នាដែលកាន់តែធ្ងន់ធ្ងរ និងដោះស្រាយជម្លោះតាមរយៈវិធានការនយោបាយនិងសន្តិសុខក្នុងគោលបំណងស្តារស្ថិរភាព និងទប់ស្កាត់ការវិលត្រឡប់មកវិញនៃភាពវឹកវរឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។

ភ្លាមៗនោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសទួរគី លោក Tom Barrack បាននិយាយថា អ៊ីស្រាអែល និងស៊ីរី បានព្រមព្រៀងលើបទឈប់បាញ់ដែលគាំទ្រដោយប្រទេសទួរគី ហ្ស៊កដានី និងប្រទេសជិតខាងផ្សេងទៀត។

អ៊ីស្រាអែលកាលពីថ្ងៃពុធសប្តាហ៍នេះ បានធ្វើការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើខេត្ត Suwayda និងរដ្ឋធានីដាម៉ាស របស់ប្រទេសស៊ីរី ដោយអះអាងថា ខ្លួនត្រូវការពារជនជាតិភាគតិច Druze។ ទីក្រុងដាម៉ាស បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលថាជាការរំលោភលើដែនអធិបតេយ្យភាពប្រទេសស៊ីរី និងជាការប៉ុនប៉ងបណ្តុះការខ្វែងគំនិតគ្នានិងភាពវឹកវរក្នុងប្រទេស។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm