គណៈកម្មាធិការគណបក្សឃុំគូលែនត្បូង ប្រារព្ធមីទ្ទីងអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

2025/07/19 07:57:23 pm        64

នៅព្រឹកថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការគណបក្សឃុំគូលែនត្បូង ប្រារព្ធមីទ្ទីញ​អបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ ០៦ ១៩៥១-២៨ ០៦ ២០២៥) ក្រោមវត្តមានលោកស្រី ហែម សុគុណពិសី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​គណបក្សខេត្ត និងជាអនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋាន​ឃុំគូលែនត្បូង ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ក្រុមការងារថ្នាក់ខេត្ត ក្រុមការងារ​ថ្នាក់ស្រុក សមាជិក សមាជិកា គណៈកម្មាធិការគណបក្សស្រុក ឃុំ ជាច្រើនរូប នៅស្នាក់ការ​គណបក្សប្រជាជនកម្ពុជាឃុំគូលែនត្បូង ស្ថិតនៅឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ក្រោយពីបានស្ដាប់នូវរបាយករណ៍របស់ លោក ស៊ុន កុសល ប្រធានគណៈកម្មាធិការ​គណបក្ស​ឃុំគូលែនត្បូងរួចមកលោកស្រី ហែម សុគុណពិសី បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះ​គណៈកម្មាធិការគណបក្សឃុំគូលែនត្បូង​ ដែលបានកៀងគរអង្គការដៃគូរនានាមកអភិវឌ្ឍន៍ឃុំ ព្រមទាំងខិតខំប្រឹងប្រែងបំពេញតួនាទីជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើ ស្របតាមទិសដៅរបស់គណបក្សប្រជាជនកម្ពុជា ។

លោកស្រីបានបន្តថា ក្នុងរយៈពេល៧៤ឆ្នាំ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទោះបី​ជាត្រូវប្រឈម និងវិវត្តដ៏​ស្មុគស្មាញ​នៃ​សភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិយ៉ាង​ណាក្តី ក៏គណបក្សប្រជាជនកម្ពុជា ​បានស្ថិតនៅរួមសុខ រួមទុក្ខ ​ជាមួយប្រជាជនគ្រប់កាលៈទេសៈ ហើយប្រមូល​កម្លាំងប្រជាជាតិ ទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់​ប្រជាធិបតេយ្យ និងសន្តិភាព ដោយមិន ប្រកាន់ឋានៈ ជីវភាព ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាកសាងសមិទ្ធផល​សង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ជាក់ស្តែងចាប់ពីថ្ងៃបដិសន្ធិមកដល់បច្ចុប្បន្ន គណបក្សបានដឹកនាំតស៊ូប្រឆាំងរបប​អាណានិគមនិយម ដើម្បីឯករាជ្យជាតិ​ បន្ទាប់មកបានចូលរួមយ៉ាងសកម្មក្នុងការការពារឯករាជ្យ និងអធិបតេយ្យភាពជាតិ ពីឆ្នាំ១៩៥៣-១៩៧០។

ក្នុងពេលដែលប្រទេសជាតិធ្លាក់ទៅក្នុងជ្រោះនៃមហាវិនាសកម្មនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំចលនាសង្គ្រោះជាតិ វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ នៅថ្ងៃ ទី៧ មករា ឆ្នាំ១៩៧៩ សង្គ្រោះប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានវិញបានទាន់ពេលវេលា ដោយបានបញ្ចប់ទាំង​ស្រុងសម័យ​កាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា បើកឡើងវិញនូវទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ មាតុភូមិកម្ពុជា និងប្រជាជនកម្ពុជាលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំ​ប្រទេសជាតិសម្រេច បាននូវសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ ពិសេស គឺការការពាររស់រាន​ឡើងវិញ​របស់ប្រជាជន ​ទប់ស្កាត់ការប៉ុនប៉ងការវិលត្រឡប់សារជាថ្មីនៃរបបប្រល័យពូជសាសន៍ ស្តារ និងកសាងឡើងវិញ ​តាំងពីបាតដៃទទេឲ្យមានស្ថេរភាពជាជំហ៊ានៗ បង្កើត​បាន​បុព្វបទ​ជា​មូលដ្ឋាន​សម្រាប់ការបង្រួបបង្រួមជាតិ​ ឯកភាពទឹកដី ​បង្កើតរដ្ឋធម្មនុញ្ញថ្មី ​និងព្រះរាជាណាចក្រទី២ នៅឆ្នាំ១៩៩៣។ តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ​ហ៊ុនសែន អតីត​នាយករដ្ឋមន្ដ្រី ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បង្កើត​បានសន្តិភាពពេញលេញជូន ប្រទេសជាតិចាប់ពីខែធ្នូ ឆ្នាំ១៩៩៨ រហូតដល់ពេលនេះ៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        107
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm