កូនត្រីចម្រុះប្រមាណ៣ម៉ឺនក្បាល និងត្រីមេពូជ១០០គីឡូក្រាម ត្រូវបានលែងចូលស្រះជំរកត្រីសហគមន៍នេសាទបឹងកំពែង ក្នុងទិវាមច្ឆជាតិ១កក្កដា

2025/07/20 12:02:27 am        520

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំប្រារព្ធ ទិវាមច្ឆាជាតិ ១កក្កដា ឆ្នាំ២០២៥ ដោយលែងកូនត្រី និងត្រីមេពូជ នៅស្រះជំរកត្រីសហគមន៍នេសាទបឹងកំពែង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ក្រោមអធិបតិភាពឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរក្រុងស្រុក តំណាងអង្គការដៃគូរ មន្ទីរ-អង្គភាពមន្ត្រីរាជការជុំវិញខេត្ត យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានឲ្យដឹងថា កូនត្រីចម្រុះប្រមាណ ៣០.០០០ក្បាល និងត្រីមេពូជចំនួន ១០០គីឡូក្រាម (ក្នុងនោះរួមមាន៖ កូនត្រីឆ្អិន កូនត្រីប្រា កូនត្រីពោធិ៍ អណ្ដើក កង្កែប និងត្រីមេ មានត្រី ក្រាញ់ ប្រុស រៀល ឆ្អិន និងត្រីប្រា )ត្រូវបានលែងចូលស្រះជំរកត្រីសហគមន៍នេសាទបឹងកំពែងក្នុងពេលនេះ គឺដើម្បីបង្កើនផលស្តុកធម្មជាតិ ក្នុងបឹងជម្រកត្រីធម្មជាតិ ឲ្យសម្បូរហូរហៀរឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងតំបន ត្រីធម្មជាតិ ក៏ដូចក្នុងខេត្តយើង។

លោកប្រធានមន្ទីរ បានបន្ថែមថា ក្នុងខេត្តពោធិ៍សាត់ មានសហគមន៍នេសាទចំនួន៣៥ ដែលបានបង្កើតឡើងក្នុងក្រុង-ស្រុកទាំង០៧ ​និងមានទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលសហគមន៍ទាំងអស់គឺបានចូលរួមយ៉ាងសកម្មក្នុងការការពារ និងអភិរក្សធនធានជលផលនៅក្នុងខេត្ត។ ចំពោះការអភិរក្សធនធានជលផល មកដល់បច្ចុប្បន្ននេះ កន្លែងអភិរក្សជលផលក្នុងខេត្តពោធិ៍សាត់មាន ៦កន្លែង ដែលមានផ្ទៃដីសរុប២២.៩៥០ហិកតា និងបានបង្កើតស្រះជម្រកត្រីបាន ចំនួន ៣៣កន្លែង។ ហើយផលនេសាទទឹកសាបក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ សម្រេចបានចំនួន ៣១.៦០០តោន មានការ កើនឡើងជាង ១.២០០តោន បើធៀបនឹងឆ្នាំ២០២៤ និងទទួលបានផលពីវារីវប្បកម្ម/ចិញ្ចឹមត្រី(តាមស្រះ និង តាមបែរ) ចំនួន១៣.០៤២តោនផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ​បានលើកឡើងថា ទិវាមច្ឆជាតិ ត្រូវបានប្រារព្ធធ្វើជារៀងរាល់​ឆ្នាំ​ស្របតាមច្បាប់ ស្តីពីជលផល ហើយក្នុងឆ្នាំនេះ រដ្ឋបាលខេត្តបានរៀបចំនៅស្រះជំរកត្រី​សហគមន៍​នេសាទបឹងកំពែង ក្នុងគោលបំណងបំផុសប្រជាពលរដ្ឋ ចូលរួមចំណែកការពារ អភិរក្ស និង​អភិវឌ្ឍន៍​វិស័យជលផល ក្នុងទិសដៅធានានិរន្តរភាពនៃធនធានជលផលដើម្បីផល​ប្រយោជន៍សេដ្ឋកិច្ច-សង្គម និងបរិស្ថាន។

ឯកឧត្ដម​អភិបាលខេត្ត ​បានលើកឡើងបន្តថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបាននិងកំពុងខិតខំប្រឹង​ប្រែងជំរុញអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ និង​ផែនការ​ អភិវឌ្ឍន៍​វិស័យកសិកម្ម​ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍​វិស័យកសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការធានា សន្តិសុខ​ស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច​ និងលើកស្ទួយជីវភាពប្រជាកសិករប្រកបដោយនិរន្តភាព កសិកម្ម បរិស្ថាន និងសេដ្ឋកិច្ច ​ដោយសម្រេចបានលទ្ធផល​ជាច្រើនគួរជាទីមោទន។

ឯកឧត្តម បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូបចាត់ទុកថា​ ការគ្រប់គ្រងធនធានធម្មជាតិ ប្រកប​ដោយប្រសិទ្ធភាព និងនិរន្តរភាពត្រូវផ្សារភ្ជាប់ការធ្វើអាជីវកម្ម​ទៅនឹងការអភិរក្សជលផល ការ​ធ្វើវារីវប្បកម្ម និងការពារបរិស្ថាន ​គឺជាបញ្ហាដែលមានសារៈសំខាន់ និងមានតម្លៃបំផុតសម្រាប់​ទ្រទ្រង់​ជីវិតមនុស្ស សត្វ រុក្ខជាតិ និងជីវចម្រុះផ្សេងៗទៀតជាច្រើន​។ ដូច្នេះ ​ត្រូវប្តេជ្ញារួមគ្នាការពារ អភិរក្ស និងគ្រប់គ្រងធនធាន ​ផលផល ធម្មជាតិដែលមានតម្លៃធំធេងនេះឱ្យខាងតែបាន ដើម្បីរក្សា​ជាកេរ្តិ៍ដំណែលដល់កូនចៅយើងជំនានក្រោយៗទៀត៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm