មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនាណែនាំដល់យុវជនត្រូវធ្វើអំពើល្អនិងខិតខំរៀនសូត្រដើម្បីបន្តការពារនិងអភិវឌ្ឍន៍ជាតិ

2025/07/20 12:44:09 am        207

ស្វាយរៀង ៖ មន្ត្រីក្រសួងធម្មការនិងសាសនា ឯកឧត្តម ជួន កក្កដា អនុរដ្ឋលេខាធិការក្រសួង បានណែនាំដល់យុវជន ត្រូវធ្វើអំពើល្អ តាមរយះខិតខំសិក្សារៀនសូត្រ បង្កើនសមត្ថភាព ស្តាប់អម្បូមានលោកគ្រូ អ្នក គ្រូ មាតា បិតា អាណាព្យាបាល ដើម្បីក្លាយខ្លួន កូនល្អ សិស្សល្អ និងពលរដ្ឋល្អ បន្តការពារនិងអភិវឌ្ឍន៍ប្រទេសជាតិពីបច្ចុប្បន្ននឹងទៅអនាគត ។

ការថ្លែងនិងមានប្រសាសន៍លើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបែបនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញចូលរួមក្នុងកម្មវិធីអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គមលើកទី១១ របស់កម្មវិធីសប្បុរសធម៌ដើម្បីអប់រំនៃកម្ពុជាហៅកាត់ (ស.អ.ក) នៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក ខេត្តស្វាយរៀង រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សាម៉ន បណ្ឌិត រដ្ឋលេខាធិការ នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រះសង្ឃ មន្ត្រីរាជការលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យរមាសហែក និងវិទ្យាល័យជ្រៃធំ ប្រមាណជាង៧០០នាក់។

 ឯកឧត្តមបានបន្តថាទន្ទឹមនិងធ្វើអំពើល្អ យុវជនដែលជាទំពាំងស្នងឬស្សី ត្រូវ ស្តាប់ពីការណែនាំរបស់រាជរដ្ឋាភិបាល សិក្សាពីច្បាប់ជាតិ វប្បធម៏ប្រពៃណីជាតិនិងសង្គមគោរពច្បាប់ជាតិ ពិសេសបំផុតនោះគឺបញ្ជៀសពីការប្រើប្រាស់គ្រឿងញៀនដែលច្បាប់បានហាមឃាត់ ។

ជាមួយគ្នានោះដែរឯកឧត្តមសាម៉ន បណ្ឌិត រដ្ឋលេខាធិការ នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក៏បានសម្ដែងអបអរសាទរចំពោះមន្ត្រីសង្ឃ លោក លោកស្រី និងសប្បុរស នៅក្នុងខេត្តស្វាយរៀង ដែលបានរៀបចំផ្សព្វផ្សាយអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម ជូនដល់យុវជន នៅក្នុងខេត្តគឺជាការរួមចំណែកយ៉ាងធំធេងជាមួយនឹងរាជរដ្ឋាភិបាលក្នុងវិស័យអប់រំ ដែលជាគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីបន្តការពារនិងអភិវឌ្ឍន៍ជាតិនាពេលអនាគត។

 ឯកឧត្តមបានបញ្ជាក់ថាការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនា នៅក្នុងសង្គមខ្មែរ មានតាំងពីមុនការរីកចម្រើនលើវិស័យអប់រំមកម្ល៉េះ ហើយការអប់រំសីលធម៌ តាមបែបព្រះពុទ្ធសាសនាមិនប្រកាន់ វ័យរបស់មនុស្សគ្រប់រូបនិងពេលវេលា សំខាន់ឲ្យតែអ្នកស្ម័គ្រចិត្តទៅចូលរួមស្ដាប់ទទួលយកការទូន្មានពីវាគ្មិនឬព្រឹទ្ធាចារ្យ ហើយយកទៅអនុវត្តទៅតាមការណែនាំនិងទទួលបានផលទៅតាមការដែលអ្នកបានយកទៅប្រព្រឹត្ត។​ ដោយ ៖ ភា សារិទ្ធ

 

 

 

 

 

 

 

 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        64
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        251

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm