ចិនប្តេជ្ញាចាត់វិធានការកាន់តែតឹងរ៉ឹង ប្រឆាំងនឹងការរត់ពន្ធរ៉ែយុទ្ធសាស្ត្រ

2025/07/20 12:45:41 am        449

ប្រទេសចិន នៅថ្ងៃសោរ៍ (ទី១៩ ខែកក្កដា) នេះ បានប្ដេជ្ញាបង្កើនការបង្រ្កាប និងពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងការរត់ពន្ធរ៉ែយុទ្ធសាស្ត្រ ដែលត្រូវបានចាត់ទុកថា មានសារៈសំខាន់ សម្រាប់សន្តិសុខជាតិ និងសម្រាប់ការអភិវឌ្ឍ។

ការកត់សម្គាល់របស់ក្រសួងពាណិជ្ជកម្មនេះ បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីក្រសួងសន្តិសុខរដ្ឋ បានចោទប្រកាន់ភ្នាក់ងារចារកម្មបរទេសថា បានព្យាយាម «លួច« រ៉ែកម្រ និងបានសន្យាថា នឹងបង្ក្រាបលើការជ្រៀតចូល និងចារកម្មដែលផ្តោតលើវិស័យដ៏សំខាន់នេះ។

ក្នុងនាមជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់ពិភពលោកនូវរ៉ែយុទ្ធសាស្ត្ររាប់សិបមុខ ប្រទេសចិនបានចាប់ផ្តើមទប់ស្កាត់ការនាំចេញនៅឆ្នាំ២០២៣ លើការផ្គត់ផ្គង់សំខាន់ៗ សម្រាប់វិស័យនានា រាប់ចាប់ពីការផលិតបន្ទះឈីប និងការផ្លាស់ប្តូរការប្រើប្រាស់ថាមពល រហូតដល់វិស័យការពារជាតិ។

ការលើកឡើងរបស់ក្រសួងពាណិជ្ជកម្ម ដែលពណ៌នាការរត់ពន្ធ និងការនាំចេញរ៉ែយុទ្ធសាស្ត្រថា ជាបញ្ហាធ្ងន់ធ្ងរត្រូវដោះស្រាយនោះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមន្ត្រីទទួលបន្ទុកសម្របសម្រួលត្រួតពិនិត្យការនាំចេញ និងស្ថាប័នរដ្ឋាភិបាលដទៃទៀត។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ករណីនៃការរត់ពន្ធដោយឧក្រិដ្ឋជនមួយចំនួនតូច ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ និងការឃុបឃិតគ្នា រវាងភាគីក្នុងស្រុក និងបរទេស នៅតែកើតឡើងដដែល»។

ក្រសួងបានបន្ថែមថា វិធីសាស្រ្តគេចវេស ដូចជាការប្រកាសមិនពិត និងការដឹកបញ្ជូនឆ្លងកាត់ប្រទេសទី៣ កំពុងមានទម្រង់សម្ងាត់កាន់តែខ្លាំងឡើងៗ ដោយជំរុញឲ្យស្ថាប័នរដ្ឋាភិបាលទប់ស្កាត់ការហូរចេញដោយខុសច្បាប់នៃធនធានរ៉ែយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាពាក់ព័ន្ធ។

ក្រសួងបានសង្កត់ធ្ងន់ថា ប្រទេសចិនបានអនុវត្តវិធីសាស្រ្ត «មិនលើកលែង» ចំពោះការរត់ពន្ធ និងការនាំចេញរ៉ែយុទ្ធសាស្ត្រ ដែលស្ថាប័ននឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត តាមរយៈកិច្ចប្រឹងប្រែងពិសេស ដើម្បីពង្រឹងការអនុវត្តច្បាប់៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        4
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        11
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        8

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm